ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោះឆ្នោតឈ្នះហើយ ឈប់ធ្វើផ្លូវបេតុងទំនប់ដូនសមួយខ្សែ ឱ្យនៅមេម៉ាយ ពលរដ្ឋលំបាកខ្លាំងណាស់

152

កណ្ដាលៈផ្លូវទំនប់ដូនសមួយខ្សែដែលស្ថិតនៅឃុំឈើទាលនិងឃុំគគីរស្រុកគៀនស្វាយខេត្តកណ្ដាល នាសព្វថ្ងៃនេះកំពុងប្រឈមការលំបាកក្នុងការធ្វើដំណើរតាមមធ្យោបាយនានា ជាខ្លាំងពោលគឺមេឃភ្លៀងផ្លូវរអិលដូចខ្លាញ់ហើយដល់មេឃរាំង ផ្លូវហុយទ្រលោមពេញផ្លូវឡើងងងិតភូមិដោយពិបាកទ្រាំពិសេស អ្នករស់នៅអមសងផ្លូវទំនប់ដូនសនេះ។អ្នកស្រុកស្នើរសុំដោយទទួចដល់អាជ្ញាធរឃុំឈើទាល អាជ្ញាធរស្រុកគៀនស្វាយ និង អាជ្ញាធរខេត្តកណ្ដាលផងដែរពិសេសស្នើរដល់ប្រធានក្រុមការងារ គណបក្សប្រជាជនខេត្តកណ្ដាលជួយជំរុញការងារស្ថាបនាផ្លូវទំនប់ដូនសនេះផងដែរ ដើម្បីបងប្អូនរស់នៅតំបន់នេះគាត់ងាយស្រួលក្នុងការធ្វើដំណើរតាម មធ្យោបាយនានាមកកាន់ទីផ្សារគគីរ មកបម្រើការងារនៅសាលាស្រុកគៀនស្វាយ អធិការដ្ឋានប៉ូលិសស្រុកគៀនស្វាយ និង ដឹកជញ្ជូនកសិផលមកកាន់ ទីផ្សារនៅភ្នំពេញតាមផ្លូវជាតិលេខ១នាសព្វថ្ងៃនេះ។
ប្រជាជននិយាយថាផ្លូវទំនប់ដូនសនេះកាលពីអំឡុងដើមឆ្នាំ២០១៧ គេឃើញអាជ្ញាធរស្រុកគៀនស្វាយនិងអាជ្ញាធរខេត្តកណ្ដាលដាក់គ្រឿងចក្រ ចុះមកស្ថាបនាជាផ្លូវបេតុងបានប្រវែងកន្តុយអណ្ដើកហើយក៏ដកគ្រឿងចក្រ ទៅវិញអស់ដោយទុកអោយផ្លូវនៅមេម៉ាយដល់សព្វថ្ងៃនេះ។ដូចនេះពួកគាត់ស្នើរសុំដល់ក្រុមអាជ្ញាធរស្រុក និង ខេត្តកណ្ដាលពិសេសប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តកណ្ដាល មេត្តាជួយបន្តស្ថាបនាផ្លូវបេតុងនោះបន្តទៀងផងបើទុកនៅ មេម៉ាយបែបនេះវាអាក្រក់មើលខ្លាំងណាស់ហើយម៉្យាងទៀតចៀសវាងមហាជន គាត់រិះគន់លើបញ្ហានេះផងដែរហើយពួកគាត់សង្ឃឹមថា ប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកណ្ដាលនិងញាប់ដៃញាប់ជើងក្នុងការងា រនេះដោយចុះមកស្ថាបនាផ្លូវបេតុងផ្លូវទំនប់ដូនសមួយខ្សែនេះ ជូនដល់ពួកគាត់បានប្រើប្រាស់លែងពិបាកដូចសព្វថ្ងៃនេះ។បើពឹងអាជ្ញាធរស្រុកគៀនស្វាយដូចពឹងផ្កាយលើមេឃ។
លោកស្រីមេឃុំឈើទាលអ៊ុក សឿនបានប្រាប់កាលពីព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨នេះ ដោយពិនិត្យមើលឃើញពីសារសំខាន់នៃការប្រើប្រាស់ផ្លូវទំនប់ដូនស ដែលតភ្ជាប់ពីកំណាត់ផ្លូវលេខ១១០ទៅដល់ផ្លូវគ្រោះក្រហមនាភូមិដូនស ឃុំគគីស្រុកគៀនស្វាយខេត្តកណ្ដាលហើយ បងប្អូនប្រជាជនគាត់បានស្នើមកអាជ្ញាធរឃុំឈើទាលអោយជួយ បន្តការស្ថាបនាផ្លូវបេតុងនោះងាយស្រួលប្រើប្រាស់ជា មធ្យោបាយដល់ពួកគាត់ហើយការងារនេះខាងអាជ្ញាធរឃុំ បានដាក់សំណើរទៅសាលាខេត្តកណ្ដាលអស់ហើយដោយ រង់ចាំចំណាត់របស់ថ្នាក់លើតែប៉ុណ្ណោះក្នុងការស្ថាបនាផ្លូវបេតុងនេះបន្តទៀត។
លោកស្រីមេឃុំឈើទាលបន្តទៀតថាចំពោះផ្លូវដូនស នេះអាជ្ញាធរឃុំឈើទាលធ្លាប់បានចុះស្ថាបនាជាដំណាក់កាល ដោយជំហ៊ានដំបូងស្ថាបនាក្រាលជាក្រួសក្រហម និងចាក់កម្ទេចថ្មម៊ិចអោយអ្នកស្រុកគាត់ប្រើប្រាស់សិនហើយនៅពេលឆាប់ៗខាងមុខនេះ និងស្ថាបនាជាផ្លូវបេតុងតែម្ដងដោយបានដាក់សំណើរទៅស្រុក ខេត្តកណ្ដាលអស់ហើយក្នុងការស្ថាបនាផ្លូវបេតុងនៅផ្លូវទំនប់ដូនសនេះ បន្តទៀតនៅពេលនេះគឺទុកជាកាដូឬចំណងដៃជូនដល់ប្រជាជន គាត់បានប្រើប្រាស់ជាមធ្យោបាយក្នុងការដឹកជញ្ជូនកសិផលពីចំការ មកកាន់ទីផ្សារនៅផ្សារគគីមុខសាលាស្រុកគៀនស្វាយ មកបម្រើការងារនៅសាលាស្រុក និង បម្រើការងារនៅកន្លែងប៉ូលិស កន្លែងប៉េអឹម និង នៅតាមអង្គភាពរដ្ឋ ឯកជនតាមក្រុមហ៊ុន សហគ្រាសឯកជននានាផងដែរហើយម៉្យាងទៀតផ្លូវទំនប់ដូនសនេះ គឺជាផ្លូវសម្រាប់តភ្ជាប់គ្នាពីកំណាត់ផ្លូវ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ឡើងទៅភ្នំពេញផងដែរ។
លោកស្រីមេឃុំបន្តទៀតថាផ្លូវទំនប់ដូនសនេះកាលពីមិនទាន់បានជួសជុលកែលម្អរនោះ ផ្លូវនេះមានការលំបាកណាស់ក្នុងការធ្វើដំណើរតែមិនថ្វីនោះទេ ក្រោយពិស្ថាបនារួចផ្លូវនេះងាយស្រួលធ្វើដំណើរពោលគឺមានផ្លូវថ្នល់ គឺមានក្ដីសង្ឃឹមឈានកាត់បន្ថយភាពក្រីក្រផងដែរ។
អ្នកស្រុកដែលរស់នៅអមសងខាងផ្លូវទំនប់ដូនសរនេះពួកគាត់មាន ការសប្បាយចិត្តជាខ្លាំងនៅពេលឃើញអាជ្ញាធរឃុំឈើទាល ស្រុកគៀនស្វាយខេត្តកណ្ដាលដាក់គ្រឿងចក្រចុះ មកឈូសឆាយជួសជុលកែលម្អរក្នុងការស្ថាបនាផ្លូវទំនប់ដូនសរនេះ ជូនដល់ពួកគាត់បានប្រើប្រាស់បណ្ដោះអាសន្នសិនទំរាំថ្នាក់លើចុះ មកស្ថាបនាជាផ្លូវបេតុងបន្តទៀតពីផ្លូវបេតុង ចាស់អោយមានការងាយស្រួលជាងមុន។នេះគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរក្នុងការកសាង ស្ដារនូវហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានបានល្អប្រសើរទុកជាកាដូ ជូនប្រជាជនក្រោយពីបោះឆ្នោត ទទួលបានជោគជ័យយ៉ាងភូកទឹកភូកដី៕

អត្ថបទដែលជាប់ទាក់ទង