ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ ជួញដូរគ្រឿងញៀនឆ្លងដែន ៥គីឡូក្រាម

126


ស្ទឹងត្រែង៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ជាមួយនឹងវត្ថុតាងជាប់ខ្លួន គ្រឿងញៀនចំនួន៥គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានជាក់ស្តែង ក្នុងពេលដែលកំពុងចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ កាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុច វាលប៉ារ៉ា ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជួប ឌៀរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិសំរោង​ ឃុំ​ ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង ។

ចាប់យកវត្ថុតាងរួមមានៈ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីនICE ៥កញ្ចប់ធំ ទម្ងន់ប្រមាណ៥គីឡូក្រាម៕


អត្ថបទដែលជាប់ទាក់ទង