ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៦២ ពីព្រំប្រទល់ខេត្តកំពង់ធំដល់ជើងភ្នំប្រាសាទព្រះវិហារ

147

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ  បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៦២ (ព្រំប្រទល់ ព្រះវិហារកំពង់ធំ ដល់ ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ ) ប្រវែង២០១.៥៦ គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៦២ (ព្រំប្រទល់ ព្រះវិហារកំពង់ធំ ដល់ ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ ) ប្រវែង២០១.៥៦ . ត្រង់ចន្លោះPK៣៦+២០០ ដល់ PK៥៣+០០០ ស្ថិតក្នុងភូមិសាស្ត្រស្រុករវៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  លោកសំ លាងទ្រី សូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាលពេលបើកបរសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង