ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាយមានជ័យ៖ ឈ្មួញកណ្ដាលទិញស្រូវ នាងខុន តំលៃនៅសល់ជាង៩ពាន់បាត កាលពីដើមដៃ ១តោន ជាង១ម៉ឺនបាត

71

បន្ទាយមានជ័យ៖នៅចុង ខែធ្នូ ២០២៣ នេះ ក្រុមឈ្មួញកណ្ដាលបានទិញស្រូវនាងខុន តំលៃនៅសល់ជាង៩ពាន់បាត កាលពីដើមដៃ១តោនជាង១ម៉ឺនបាតឯណ្ណោះ នៅក្នុងខេត្តបន្ទាយមានជ័យ។
ប្រជាកសិករ ប្រកបរបកសិកម្ម ដំណាំស្រូវ បានបញ្ជាក់ថា៖ នៅដើមខែធ្នូ ឆ្នាំ២០២៣នេះ ប្រជាកសិករដល់រដូវប្រមូលផលស្រូវកណ្តាលជាប្រភេទស្រូវ នាងខុនឃើញឈ្មួញកណ្តាលដើរទិញស្រូវដល់ស្រែដែលជាប្រភេទ ស្រូវសើមឈ្មួញទិញក្នុង១តោនតំលៃ១០,៥០០បាតបើប្រៀបធៀបកាលពីឆ្នាំ២០២២កន្លងទៅស្រូវនាងខុនសើមឈ្មួញទិញ១តោនតំលៃ៧,០០០ទៅ៨,០០០បាត. ។

ប្រជាកសិករ បានបញ្ជាក់ថា៖នៅពេលដែលប្រជាកសិករប្រមូលផលស្រូវនាងខុនច្រើនឈ្មួញ ទិញធ្លាក់តំលៃ១តោនបាន៩,០០០ ទៅ៩,៥០០បាតនៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក ស្រុកមង្គលបូរី សុំអោយមន្ទីពាណិជ្ជកម្មខេត្តនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យនិងកំណត់តំលៃអោយបានច្បាស់លាស់ចំពោះឈ្មួញកណ្តាលដែលទិញស្រូវឡើងចុះតាមមាត់ថា។

លោក ប៉ុក ឡៃជី ប្រធានមន្ទីពាណិជ្ជកម្មខេត្ត បានប្បញ្ជាក់ថា៖. នៅក្នុងចំណោមរោងម៉ាស៊ីនកិន ស្រូវ ចំនួន១៣កន្លែងទិញស្រូវនាងខុនសើមក្នុង១គីឡូក្រាមទិញ ១,២៣៩រៀលនិងប្រាក់បាត១០,៥ បាត ស្រូវស្រង៉ែទិញ១គីឡូក្រាមតំលៃ១,៣១០រៀល ប្រាក់បាត ១១,១បាត ។ ទោះយ៉ាងណាពលរដ្ឋក៏បានលើកឡើងថាៈការធ្លាក់ចុះតម្លៃស្រូវនៅចុងខែធ្នូ២០២៣នេះ ក៏ដោយព្រោះនៅដើមដៃស្រូវក៏បានតម្លៃខ្ពស់មធ្យមជាងឆ្នាំកន្លងទៅ អាចចំណេញ ហ្នឹងដោះដូរទូទាត់ថ្លៃជីបានល្អប្រសើរជាងឆ្នាំកន្លងទៅ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង