ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ ៖ មន្ត្រី បុក្គលិក កម្មករជួសជុល ថែទាំផ្លូវ បើមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបណ្តេញចេញពីការងារ និងចាត់ការតាមច្បាប់

39

ព្រះវិហារ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានធ្វើការព្រមាន ដល់មន្ត្រី បុក្គលិក កម្មករ ទាំងអស់ ពិសេសកម្មករធ្វើការនៅតាមការដ្ឋាន ជួសជុល ថែទាំផ្លូវ បើមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺត្រូវបណ្តេញចេញពីការងារ និងចាត់ការទៅតាមច្បាប់ដោយមិនអត់ឱនឱ្យនោះទេ។

  ការព្រមានបែបនេះរបស់លោក សំ លាងទ្រី ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៣ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ជាច្រើនរូបទៀត៕

 

អត្ថបទដែលជាប់ទាក់ទង