ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ប្រើប្រាស់ថវិកាអស់ប្រមាណ២៤លានដុល្លារ ក្រោយឆ្លងកាត់ការច្រោះរួចក្លាយជាទឹកស្អាត គ្មានក្លិនស្អុយ

65

ភ្នំពេញ៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជាស្ថានីយ៍ថ្មីទំនើបប្រភេទ PTF ដែលបានប្រើប្រាស់ថវិកាអស់ប្រមាណ២៤លានដុល្លារអាមេរិកលើការសាងសង់នៃគម្រោងនេះ ហើយតាមការពិសោធន៍ទឹកកខ្វក់មុនឆ្លងកាត់ការច្រោះមាន BOD = 80mg/l និងក្រោយឆ្លងកាត់ការច្រោះរួច ក្លាយជាទឹកស្អាត គ្មានក្លិនស្អុយ ដែលមានBOD=11mg/l ប៉ុណ្ណោះ។

  តាមហ្វេសបុកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ សមិទ្ឋផលថ្មីនៃស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដាក់សម្ពោធអោយប្រើប្រាស់នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ស្ថានីយ៍នេះ មានសមត្ថភាពច្រោះទឹកកខ្វក់បាន .០០០ម៉ែត្រគូបក្នុង១ថ្ងៃ ជាស្ថានីយ៍ថ្មីទំនើបប្រភេទ PTF ដំណើរការចម្រោះទឹកកខ្វក់ ២៤ម៉ោងលើ២៤ម៉ោង ដោយប្រព័ន្ឋបញ្ជារស្វ័យប្រវត្តិ និងបូមទឹកកខ្វក់ពីស្ថានីយ៍បូមទឹកបឹងត្របែក យោងតាមការពិសោធន៍ទឹកកខ្វក់មុនឆ្លងកាត់ការច្រោះមាន BOD = 80mg/l និងក្រោយឆ្លងកាត់ការច្រោះរួចក្លាយជាទឹកស្អាត គ្មានក្លិនស្អុយ ដែលមានBOD=11mg/l ប៉ុណ្ណោះ។

គម្រោងនេះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់គម្រោង ២៤លានដុល្លាអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង