ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៦២ ជាង២០០គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរជូនពលរដ្ឋ

54

ព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៦២ ប្រវែងជាង២០០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុករវៀង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖ ថ្ងៃពុធ ១៥កើត ខែមិគសិរឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារជួសជុល ថែទាំ ផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលខូចខាតកន្លងមកលើកំណាត់ផ្លូវជាតិលេខ៦២ (ព្រំប្រទល់ ព្រះវិហារកំពង់ធំ ដល់ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ )ប្រវែង២០១.៥៦. ត្រង់ចន្លោះPK៦៧+០០០ដល់ PK៨១+០០០ ស្ថិតក្នុងភូមិសាស្រ្តស្រុករវៀង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោកសំ លាងទ្រីបានសូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាលពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លីវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង