ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើម កំរិត7.4 នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យនៃរលកយក្សស៊ូណាមិ

55

 

ជប៉ុន ៖ បើតាមប្រភពពីNHK បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ ( កំរិត7.4 ) នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលអាចបង្កអោយមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្តIshikawa (ដែលកំពស់ទឹកអាចឡើងរហូតដល់ ៥ ម៉ែត្រ), Niigata, Toyama, Yamagata, Fukui និង Hyogo នៅរសៀល ថ្ងៃទី០១ ខែមករា ឆ្នា២០២៤ ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ឆ្លងផុតពីគ្រោះធម្មជាតិនេះ។

អត្ថបទដែលជាប់ទាក់ទង