ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​តេ​ជោ ប្រកាស​ផ្ដល់​ក្នុង​១​ខែ​៥០​ម៉ឺន​រៀល ជូន​លោកយាយ​លក់​សណ្ដែកដី​ស្ងោរ នៅ​ភ្នំពេញ​ពេល​ព្រឹក ត្រឡប់​ទៅ​ខេត្តតាកែវ​វិញ​ពេល​ល្ងាច រាល់ថ្ងៃ

62

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសឧបត្ថម្ភថវិកា ក្នុង១ខែ ៥០ម៉ឺនរៀល ជូនដល់លោកយាយម្នាក់ អាយុ៨៧ឆ្នាំ ក្នុងដែលបានមកលក់សណ្ដែកដីស្ងោ ដល់រាជធានីភ្នំពេញ ហើយត្រឡប់ទៅខេត្តតាកែវ វិញជារៀងរាល់ថ្ងៃ ។

តាមរយៈបណ្ដាញសង្គមរបស់សម្ដេចតេជោ បានបញ្ជាក់ថា ៖ «ថ្ងៃនេះ តាមរយៈលោកសេង ទៀង ខ្ញុំឲ្យរកលោកយាយលក់សណ្តែកដីស្ងោរ ដែលមានព្រះជន្ម ៨៧ឆ្នាំ។ គាត់ចេញពីខេត្តតាកែវ មកលក់នៅភ្នំពេញ មកព្រឹក ត្រឡប់ទៅវិញពេលល្ងាច ។ ខ្ញុំសំណូមពរឲ្យគាត់ឈប់លក់សណ្តែកដី ដែលធ្វើដំណើរផ្លូវឆ្ងាយ ដោយជំនួសវិញ នូវការផ្តល់ថវិការបស់ខ្ញុំ ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះ មានចំនួនច្រើន ជាងប្រាក់ ដែលគាត់លក់បាន ៥ពាន់ ទៅ១ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ថ្ងៃនេះ ក៏បានផ្តល់ថវិកាជូនលោកយាយ ២លានរៀលផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង