ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់ នៅភូមិបឹងសាឡាង

27

 

ភ្នំពេញ ៖ ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្ញស្សីកែវ ធ្វើការស្រាវជ្រាវ រហូតទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦ម៉០២នាទី ចំណុចមុខផ្ទះលេខ១៨ក ផ្លូវលំ ក្រុមទី០១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ហែម ពៅពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ ជាងសំណង់ ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ រិន ឌីណា ហៅ អាប៊ឹប ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ មុខរបរ ដើររើសអេតចាយ ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន មានឈ្មោះ ហៅ ដួង ហៅតឿ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ។ និងបានដកហូតវត្ថុតាង ៖ ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពាក់ផ្លាកលេខភ្នំពេញ១HH ២២៥៤(ម៉ូតូរបស់ជនរងគ្រោះ) ។ បានប្រគល់ជូនជនរងគ្រោះវិញហើយ ។

បើតាមដំណើររឿងហេតុ ៖ មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូនៅមុខផ្ទះពុំបានដកកូនសោទេ ហើយជនសង្ស័យមានគ្នាពីរនាក់ អ្នកបើកម៉ូតូ ឈ្មោះ ដួង និងអ្នកជិះពីក្រោយឈ្មោះ រិន ឌីណា ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ពេលមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះចតម៉ូតូ ពុំដកកូនសោ ក៏ឈប់ម៉ូតូហើយអោយឈ្មោះ រិន ឌីណា ចូលទៅលួច ពេលលួចបានហើយក៏នាំគ្នាគេចទៅបាត់ ។ ហើយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣ម៉៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ។ ក្រោយដាក់ពាក្យបណ្តឹងរួចផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍បានបើកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យឃាត់ខ្លួនបានម្នាក់ រួមនិងវត្ថុតាង នៅថ្ងៃទី០៣ ខែមករា ២០២៤ វេលាម៉ោង០៣ម៉៣០នាទីទៀបភ្លឺ ចំណុច ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ បាននិងកំពុងសាកសួរយកចំលើយ និងតាមចាប់បក្សពួកសេសសល់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង