ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារ ថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់«ខ្លោងទ្វារ និងសមិទ្ធិផលនានា»ស្ថិតក្នុងវត្តតេជៈរង្សី ហៅវត្តបឹង

40

ព្រះវិហារ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានអអ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការ «ខ្លោងទ្វារ និងសមិទ្ធិផលនានា»ស្ថិតក្នុងវត្តតេជៈរង្សី ហៅវត្តបឹង ក្នុងភូមិបឹង ឃុំចម្រើន ស្រុកសង្គមថ្មី ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ខែមករាឆ្នាំ២០២៤ ម្សិលម៉ិញ។

  តាមហ្វេសបុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ កាលពីថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានអអ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការ «ខ្លោងទ្វារ និងសមិទ្ធិផលនានា»ស្ថិតក្នុងវត្តតេជៈរង្សី ហៅវត្តបឹង ក្នុងភូមិបឹង ឃុំចម្រើន ស្រុកសង្គមថ្មី ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិត ឆ្ងាយជាច្រើនរូបទៀត៕

 

អត្ថបទដែលជាប់ទាក់ទង