ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរដ្ឋបាលឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យរក្សាទុកនូវទុកនូវសារធាតុញៀនដោយខុសច្បាប់

53

 

ភ្នំពេញ ៖ កំលាំងល្បាតសហប៉ុស្តិ៍ បានឃាត់មុខសញ្ញាប្រុស ស្រី ចំនួន ០៥នាក់ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០០ម៉៣០នាទី ចំណុចបន្ទប់ជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ទាំង៥នាក់នេះ មាន ៖
១/ឈ្មោះ ហេង មុន្នីអេលីត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
២/ឈ្មោះ ធឿន ឆៃដែន ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ជាមួយគ្នា មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ សួន ហ័រសុីង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ងួនពេជ សង្កាត់កន្ទោក ខណ្ឌកំបូល មុខរបរ មិនពិតប្រាកដ ។
៤/ឈ្មោះ ឡោះ អារីហ្វីន ភេទប្រុស អាយុ២៤ឆ្នាំ
មានទីលំនៅ មុខរបរ មិនពិតប្រាកដ ។
៥/ឈ្មោះ ថន វីរះ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្ងួនពេជ សង្កាត់កន្ទោក ខណ្ឌកំបូល មុខរបរ នៅផ្ទះ ។

សម្ភារៈដកហូតរួមមាន៖
១/ម្សៅក្រាមពណ៌សរថ្លាចំនួន ០៣កញ្ចប់តូច។
២/ឧបករសម្រាប់ជក់
៣/ប្រាក់រៀលចំនួន៤០០០រៀល។
៤/ទូរស័ព្វមួយគ្រឿងម៉ាវីហ្វូ។
ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ កំពង់សាកសួរ យកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង