ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឧឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

69

 

ភ្នំពេញ ៖ នៅថ្ងៃទី ០៧ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៤: ៣០នាទីភ្លឺ កំលាំងនគរបាលខណ្ឌខណ្ឌប្ញស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុម៥ ផ្លូវបេតុង(អតីតផ្លូវរថភ្លើង) ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ-ប៉ុសិ្ត៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កយ ផល្លី ភេទប្រុស អាយុ ៥០ឆ្នាំជនជាតិខែ្មរ មានទីលំនៅបន្ទប់ជួលក្រុម១៤ ផ្លូវបេតុង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។

ជាមួយគ្នានេះ សមត្ថកិច្ច ដកហូតវត្ថុតាង រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២០ កញ្ចប់ថង់តូច ។ ថង់សម្រាប់វិចខ្ចប់មួយចំនួន ។ ទូរសព្ទ័០១គ្រឿង ម៉ាក NOKIA ។

ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង