ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក​ ព្រំ​ សន្ធរ​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​តាមដាន​លទ្ធផល​ការងារ​ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​(BLO)

48

 

​រាជធានី​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ទី​៩​ ខែមករា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រំ​ សន្ធរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​តាមដាន​លទ្ធផល​ការងារ​ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​(BLO)​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​ កិច្ចប្រជុំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​,​លោក​ លោកស្រី​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​,​ លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ និង​ជា​អនុប្រធាន​អចិ​ន្ទ្រៃ​យ៍​ នៃ​ការិយាល័យ​ BLO,​ លោកនាយ​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ត​។​

​បន្ទាប់​ពី​បាន​ស្តាប់​ពី​បញ្ហា​ប្រឈម​ ចំណុច​ខ្វះខាត​ និង​សំណូមពរ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ និង​ជា​អនុប្រធាន​អចិ​ន្ទ្រៃ​យ៍​ នៃ​ការិយាល័យ​ BLO​ តាម​បណ្តា​ខេត្ត​រួច​មក​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រំ​ សន្ធរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ឯកភាព​ទាំងស្រុង​ ចំពោះ​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ពិសេស​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ទទួល​ការងារ​ BLO​ តាម​បណ្តា​ខេត្ត​។​

​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​បន្ត​ថា​ ជា​ការ​ពិត​ណាស់​បទល្មើស​គ្រឿងញៀន​ គឺជា​បញ្ហា​សកល​ ដែល​បង្កើត​ជា​វិបត្តិ​ក្នុង​សង្គម​ និង​គ្រោះថ្នាក់​បំផុត​ ហើយ​បង្ក​ជា​កត្តា​ប្រឈម​ទាំង​ក្នុង​កាលៈទេសៈ​ចំពោះ​មុខ​ ព្រមទាំង​សម្រាប់​រយៈពេល​យូរអង្វែង​ ដោយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ បន្ត​ធ្វើ​សកម្មភាព​នាំ​ចូល​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​លួចលាក់​ លំហូរ​គ្រឿងញៀន​តាម​ច្រកព្រំដែន​ អាកាសយានដ្ឋាន​អន្តរជាតិ​ កំពង់​ផែ​ និង​ការ​លួចលាក់​បង្កប់​គ្រឿងញៀន​ក្នុង​ទំនិញ​ សម្ភារៈ​ កញ្ចប់​បញ្ញើ​ រួម​ជាមួយ​សកម្មភាព​រីក​រាលដាល​ នៃ​ការ​ប្រើប្រាស់​ ជួញដូរ​ កែ​ច្នៃ​ និង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ក្នុង​តំបន់​ និង​ក្នុង​ប្រទេស​ កំពុង​ផ្តល់​នូវ​ផលវិបាក​ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ និង​អាយុ​ជិ​វិត​ ប្រជាពលរដ្ឋ​។​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បន្ត​ថា​ បើ​ការិយាល័យ​ BLO​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ ជួយ​សហការ​គ្នា​ទប់ស្កាត់​បាន​ គឺ​យើង​អាច​ជួយ​សម្រាល​ដល់​ការងារ​ បង្ការ​ បង្ក្រាប​ទប់ស្កាត់​ នៅ​ខាងក្នុង​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រំ​ សន្ធរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​បន្ត​ទៀត​ថា​ ដើម្បី​បន្ត​កិច្ច​ការងារ​នេះ​ឲ្យ​កាន់តែ​រលូន​ ទាំង​បញ្ហា​ប្រឈម​ សំណូមពរ​ និង​ដំណោះស្រាយ​ ឯកឧត្តម​ សូម​ឲ្យ​ក្រុមការងារ​បង្កើត​គ្រុប​តេ​លេ​ក្រាម​ ដើម្បី​ទំនាក់ទំនង​គ្នា​រក​ដំណោះស្រាយ​៕​

អត្ថបទដែលជាប់ទាក់ទង