ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ចុះបង្រ្កាប បទល្មើស នេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ឃាត់ខ្លួនមនុស្ស៤នាក់ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

24

បាត់ដំបង៖ កាលពីថ្ងៃទី១៣និងទី១៤ ខែ មករា ឆ្នាំ២០២៤ អនុវត្តតាមយបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចលោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រអូរពាក់កន្ទេល-អន្លង់ បី-ព្រែកដា-និងអន្លង់តាឆន(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបងទទួលបានលទ្ធផលដូចខាងក្រោម៖ កាប់បំផ្លាញ និងដុតចោល សាច់ម៉ងប្រវែង ១៤,៣៥០ម៉ែត្រ

ឡុកចំនួន ៤៥ឡុក បង្គោលឈើចំនួន ៨០០ដើម លែងត្រីចម្រុះប្រមាណ៣០៥គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន០៤នាក់ (ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់) ប្រគល់ជូនផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធីច្បាប់ ។

បានធ្វើកិច្ចសន្យាលើអ្នកដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់(បរណរាវ)ចំនួន៣២នាក់ដោយក្នុងនោះ ពួកគាត់បានប្រគល់អាំងវិចទ័រឆក់ត្រីក្នុងមួយនាក់ ០១គ្រឿងផងដែរ។

ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង