ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនមួយ

22

 

ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន ដោយបានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។

ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ«គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង