ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលជលផល ជូនដំណឹងពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៤

49

 

កំពត ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខបមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៤។

ឯកឧត្តម ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជានេសាទនៅតំបន់ ឆ្នេរសមុទ្រឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង “ ប្លាធូ ” ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តរភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង “ប្លាធូ“ ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង “ប្លាធូ តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ” ប្លាធូ ” ទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង