ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីផ្សោតកើតថ្មី ០៦ ក្បាល បន្ថែមទៀត ក្នុងឆ្នាំ២០២៤ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេសចរណ៍ សម្រាប់ឆ្នាំថ្មី

34

ក្រចេ៖ ត្រីផ្សោតកើតថ្មី ០៦ក្បាល បន្ថែមទៀត ក្នុងឆ្នាំ២០២៤ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូល ដល់ប្រជាសហគមន៍ តាមរយៈវិស័យទេសចរណ៍ សម្រាប់ឆ្នាំថ្មី ។ នេះជាការបញ្ជាក់ពី រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

រដ្ឋបាលខេត្ដក្រចេះសង្ឃឹមថា៖
ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិ ភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០ គ.ម សំបូរអន្លង់ជំរកត្រីមេពូជ ទឹក ជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន០៥ កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។ តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាត សន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់  ។
សូមជម្រាបជូនថា ៖ កម្ពុជា មានទាំងសត្វផ្សោតទឹកសាប តាមអន្លង់ទន្លេមេគង្គ និងសមុទ្រទឹកប្រៃ ជាសម្បត្តិដ៏មានតម្លៃ ក្នុងការទាក់ទាញ ភ្ញៀវជាតិ -អន្តរជាតិ មកគយគន់ ទស្សនា ជាមួយអារម្មណ៍ ស្រឡាញ់សត្វដ៏កម្រនេះ ។
សូមបញ្ជាក់ថា៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងថា ៖ ក្នុងឆ្នាំ២០២៣ បានសង្កេតឃើញវត្តមានកូនផ្សោតទើបកើតមានចំនួនច្រើន ហើយតាមរយៈការចុះពិនិត្យ និងធ្វើការប៉ាន់ស្មាន់បានបង្ហាញថា សត្វផ្សោតដែលជាប្រភេទថនិកសត្វសមុទ្រដ៏កម្រនេះ មានចំនួនប្រមាណ ២០០ក្បាល នៅក្នុងដែនសមុទ្រខេត្តកំពត និងខេត្តកែប។ តាមការសន្និដ្ឋាន សត្វផ្សោតនឹងបន្តកើនឡើងប្រសិនបើមានការចូលរួមអភិរក្សបានល្អ។
កញ្ញា ភាន់ សុភានី អ្នកសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងថា ៖  គម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា បានធ្វើការសិក្សាទៅលើសត្វផ្សោតយ៉ាងដិតដល់ តាមរយៈការចុះពិនិត្យដោយជិះទូក និងដើរពិនិត្យផ្ទាល់ដីនៅតាមតំបន់កោះ។ ចំពោះសកម្មភាពចុះពិនិត្យតាមទូក ក្នុងមួយសប្តាហ៍ធ្វើឡើង៣ដង នៅតាមតំបន់ប្រជុំកោះ និងតាមតំបន់សហគមន៍ព្រែកត្នោត។ សម្រាប់ខេត្តកំពតមានផ្សោត២ប្រភេទ គឺផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច ឬ ផ្សោតពណ៌ផ្កាឈូក។
អ្នកជំនាញថា៖ សត្វផ្សោតដែលជាប្រភេទថនិកសត្វសមុទ្រដ៏កម្រនេះ អាចបង្កកំណើតបានចាប់ពីអាយុ៤ទៅ៦ឆ្នាំ រយៈពេលពពោះកូនចំនួន ១៤ខែ និងអាចរស់នៅបានរហូតអាយុជាង ៣០ឆ្នាំ។ បន្ទាប់ពីមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតសមុទ្រនេះ គេសង្កេតឃើញថានៅឆ្នាំ២០២៣ ចំនួនផ្សោតមានការកើនឡើង។
តាមរយៈការពិនិត្យ និងសិក្សាទៅលើសកម្មភាពសត្វផ្សោតដែលបានបង្ហាញខ្លួននៅសហគមន៍ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាចធ្វើឱ្យក្រុមអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានបានថា សត្វផ្សោតទាំងនោះ កំពុងតែបង្អួតខ្លួន ចែចង់គ្នា មុនពេលឈានទៅរកការបង្កកំណើត(ស្វែងរកដៃគូបង្កកំណើត)។ អ្នកជំនាញរំពឹងថាសត្វផ្សោតនឹងបន្តកើនឡើងនៅឆ្នាំក្រោយ ប្រសិនការងារអភិរក្សមានការចូលរួមបានល្អពីគ្រប់ភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វផ្សោត ក៏មានចំនួនសត្វផ្សោតបន្តងាប់ជាហូរហែ ដោយក្នុងឆ្នាំ២០២៣ សត្វផ្សោតចំនួន៦ក្បាលបានងាប់ ។ ប៉ុន្តែក្រុមអភិរក្ស បាន ការពារ ដោយយកចិត្តទុកដាក់បំផុត ដើម្បីអោយសត្វផ្សោត ទឹកសាប និងសត្វផ្សោតសមុទ្រ បន្តពូជកាន់តែច្រើន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង