ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកការទូតស្វីស៖ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តប្រទេសរុស្ស៊ី ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ ចាំបាច់ត្រូវបញ្ចប់សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន

68

 

ស្វីស៖ ទីភ្នាក់សារព័ត៌មានReutersបានចេញផ្សាយព័ត៌មានកាលពីថ្ងៃទី១៤ខែមករា បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់ នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស មន្ត្រីតំណាងជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយថា ប្រទេសចិនត្រូវតែចូលរួមនៅក្នុងកិច្ចពិភាក្សាជាមួយរុស្សីដើម្បីបញ្ចប់សង្គ្រាម។

កាលពី​ថ្ងៃអាទិត្យ ​លោក Andriy Yermak ប្រធានសេនាធិការរបស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា ​ជា​រឿង​សំខាន់​ដែលចិនជា​សម្ព័ន្ធមិត្ត​រុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំ​បន្ត​ទៀតសម្រាប់ការស្វែងរក ​សន្តិភាព​នៅទី​ក្រុង​កៀវ។

ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងដឹកនាំគណៈប្រតិភូនៅទីក្រុង Davos ប្រទេសស្វីស។ នៅពេលសួរថាតើប្រធានាធិបតីលោក Volodymyr Zelenskiy នឹងជួបជាមួយលោក Li ដែរឬទេ? លោក Yermak បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងចាំមើលទាំងអស់គ្នា” ដោយបន្ថែមថា លោកមិនបានឃើញជំនួបនោះនៅក្នុងរបៀបវារៈរបស់ប្រធានាធិបតីអ៊ុយក្រែនទេ។

លោក Zelenskiy នឹងមកដល់ទីក្រុង Bern ប្រទេសស្វីសនៅថ្ងៃចន្ទ ដើម្បីជួបជាមួយប្រធានសហព័ន្ធស្វីស លោក Viola Amherd។

លោក Ignazio Cassis សមាជិកក្រុមប្រឹក្សាសហព័ន្ធស្វីស ដែលបានចូលរួមការពិភាក្សាកាលពីថ្ងៃអាទិត្យ បានប្រាប់សន្និសីទសារព័ត៌មានមុននេះថា “យើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាមនេះ”។

លោក Cassis បាននិយាយថា “ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់។ យើងត្រូវតែស្វែងរកវិធីដើម្បីធ្វើការជាមួយប្រទេសចិនលើបញ្ហានេះ” ដោយបន្ថែមថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនមិនមានឆន្ទៈទទួលការបរាជ័យនោះទេ៕

Swiss Federal Councillor Ignazio Cassis holds a press conference on Ukrainian President Volodymyr Zelenskiy’s peace plan, ahead of the fourth National Security Advisers’ (NSA) meeting, in Davos, Switzerland January 14, 2024. REUTERS/Denis Balibouse
A local woman salutes Ukrainian service members, as Russia’s attack on Ukraine continues, in Chernihiv region, Ukraine April 2, 2022. Picture taken April 2, 2022. REUTERS/Serhii Nuzhnenko TPX IMAGES OF THE DAY
អត្ថបទដែលជាប់ទាក់ទង