ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីបាញ់គ្រាប់ផ្លោង នៅភាគខាងជើងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស បួននាក់

68

បរទេស ៖ បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានReuters ៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី បានសម្លាប់មនុស្ស បួននាក់នៅក្នុងភូមិចំនួនពីរក្នុងតំបន់ Sumy ស្ថិតនៅភាគខាងជើងអ៊ុយក្រែនក្បែរព្រំដែនរុស្ស៊ី ខណៈដែលស្ត្រីម្នាក់បានស្លាប់នៅក្នុងការវាយប្រហាថ្មីលើទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែនដែលត្រូវបានរងការបំផ្លិចបំផ្លាញស្រាប់។
រដ្ឋបាលតំបន់ក្នុងតំបន់ Sumy បាននិយាយថា មនុស្សបីនាក់បានស្លាប់ក្នុងការបាញ់កាំភ្លើងត្បាល់នៅក្នុងភូមិ Znov-Novohorodske ។ ហើយមនុស្សទីបួនត្រូវបានសម្លាប់នៅក្នុងភូមិមួយផ្សេងទៀតនៅភាគអាគ្នេយ៍។

សារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានទេ ប៉ុន្តែមន្ត្រីក្នុងតំបន់ Sumy រាយការណ៍ពីការវាយប្រហាររបស់កងកម្លាំងរុស្ស៊ីជាប្រចាំថ្ងៃ។

ទូរទស្សន៍រដ្ឋ Suspilne បាននិយាយថា ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបាញ់គ្រាប់ផ្លោងនៅក្នុងទីក្រុង Avdiivka នៅអំឡុងពេលរសៀល ដែលជាទីក្រុងកាន់កាប់ដោយអ៊ុយក្រែននៅក្បែរខ្សែបន្ទាត់ជួរមុខ។

អត្ថបទដែលជាប់ទាក់ទង