ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកសាងច្បាប់អធិការកិច្ច ឲ្យចេញជារូបរាងនៅឆ្នាំ២០២៤

43

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានណែនាំឲ្យជំរុញការកសាងច្បាប់ ស្ដីពីអធិការកិច្ច ឲ្យចេញជារូបរាងនៅក្នុងឆ្នាំ២០២៤នេះ ព្រោះថា ច្បាប់នេះគោលធំ សម្រាប់នៅតាមក្រសួង-ស្ថាប័ន។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញច្បាប់ស្ដីពីអធិការកិច្ច ឲ្យចេញនៅក្នុងឆ្នាំ២០២៤នេះ ព្រោះច្បាប់នេះគោលធំ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះ ជំនាញអធិការកិច្ច នៅតាមក្រសួង-ស្ថាប័ន អត់មានអ្វីជាគោលរួមនោះទេ គឺយកផ្អែកទៅតាមជំនាញ ដោយខាងកសិកម្ម តាមច្បាប់មួយចំនួន របស់កសិកម្ម និងខាងផ្នែកផ្សេងៗ តាមច្បាប់់់មួយចំនួន ដោយអត់មានអ្វីជាគោលនោះទេ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចគិតថា ក្រោយពីច្បាប់ស្ដីពីអធិការកិច្ចនេះ បានរៀបចំដាក់ចេញ នឹងអាចដោះស្រាយបញ្ហាច្រើន, ការបែងចែងភារកិច្ច និងការកំណត់ទិសដៅផ្សេងៗមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង