ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ នឹងទៅសួរសុខទុក្ខ និងពិសារអាហារថ្ងៃត្រង់ជាមួយបងធម៌ គឺ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា

38

ភ្នំពេញ៖ យោងតាមឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ដកស្រង់ការចេញផ្សាយកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងទៅដល់ប្រទេសថៃម៉ោង ១០កន្លះព្រឹកនេះ ដើម្បីទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់សុីន ស៊ីណាវ៉ាត្រា នៅឯគេហដ្ឋានរបស់លោក។

ដោយឡែកប្រភពក្រសួងការបរទេសថៃ បញ្ជាក់ឱ្យដឹងថានេះ ជាដំណើរឯកជនរបស់សម្តេចតេជោ ទេ។

តាមសេចក្ដីរាយការណ៍របស់ Thai PSB World បានឱ្យដឹងថា នៅថ្ងៃ ថ្ងៃពុធ ទី២១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសួរសុខទុក្ខបងធម៌របស់សម្ដេច គឺលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា នៅគេហដ្ឋានក្នុងទីក្រុងបាងកក។
តាមសេចក្ដីរាយការណ៍ដដែល សម្ដេចតេជោ អញ្ជើញទៅជួបសួរសុខទុក្ខលោក ថាក់ ស៊ីន គឺដោយសារតែសម្ដេចតេជោ ព្រួយបារម្ភពីស្ថានភាពរបស់លោក ថាក់ស៊ីន។

គួរឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីថៃមកម៉្លេះ៕

អត្ថបទដែលជាប់ទាក់ទង