ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប , ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី

45

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប រួមមាន ៖ ១- ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២- ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣- ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ នៅវិមានរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧នាពេលនេះ មានរបៀបវារៈតែមួយគឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប ជាឧបនាយករដ្ឋមន្រ្តីនិងទេសរដ្ឋមន្រ្តី មាន៖

– ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
– ឯកឧត្តម ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
– ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
អង្គរដ្ឋសភា បានឯកភាពជាឯកច្ឆន្ទបោះឆ្នោតជូនឥស្សរជនខាងលើ តាមសំណើរបស់រាជរដ្ឋាភិបាល ដោយតម្រូវតាមការចំាបាច់ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង