ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកនូវតែបន្ដគាំទ្រ នៅនយោបាយ លប់បំបាត់មីនឱ្យអស់ នៅលើទឹកដីកម្ពុជា ឆ្នាំ២០២៥

35

ភ្នំពេញ៖ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដើម្បីស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សម្ដេចបានខិតខំកៀងគរ រកដៃគូរម្ចាស់ជំនួយ និងអ្នកជំនាញ បច្ចេកទេស លើវិស័យមីន ដើម្បីធ្វើយ៉ាងណា ឱ្យគ្រាប់រំសេវដែលកប់ក្នុងដី ប្រឆាំងនឹងមនុស្ស ត្រូវបានលប់បំបាត់ឱ្យអស់ ដើម្បីជីវភាព សុខ សាន្ដ របស់បងប្អូនប្រជាពលរដ្ឋរស់នៅដោយមានសិទ្ធសេរី ក្នុងការប្រកបអាជីវកម្មបានដោយស្រួល មិនមានការភិភយ័ដោយគ្រាប់មីនទៀត ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ សូមអរគុណ ដល់ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងសហការី ដែលបំពេញបេ សកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលដំណើរការរៀបចំនេះ កម្ពុជា សូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងនាមតំណាងសាធារណរដ្ឋឆែក លោកសូម បន្ដការគាំទ្រ នៅនយោបាយ លប់បំបាត់មីនឱ្យអស់ នៅលើទឹកដីកម្ពុជា ឆ្នាំ២០២៥ ដោយ ឡែកពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តម Martin Vavra នឹងលើកយកសំណើរបស់កម្ពុជាដាក់ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដើម្បីធ្វើការពិនិត្យ និងពិចារណា ដ៏ឆាប់នេះ. ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង