ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រាយការណ៍ជូន សម្តេចធិបតី អំពីវឌ្ឍនភាពការងារ ក្នុងក្របខណ្ឌលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

36

 

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ដោយមានការអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំ និងសហការីនៃក្រសួងមុខងារសាធារណៈ បានចូលរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤”។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងបន្តថា ការអនុញ្ញាតឱ្យរាយការណ៍ជាប្រចាំ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីលើការងារកែទម្រង់ ព្រមទាំងការផ្ដល់សេចក្ដីទុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈក្នុងការអនុវត្តការងារក្នុងនាមជាសេនាធិការ ដើម្បីសម្រេចលទ្ធផលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចធិបតី និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបន្តថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមុខងារសាធារណៈ ពិតជាមានមោទនភាពបំផុតក្នុងការបំពេញបេសកកម្ម និងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ដើម្បីដឹកនាំកំណែទម្រង់ដែលនឹងធានាដល់ប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែរឹងមាំជូនប្រទេសជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង