ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម ចំនួន៩នាក់ ពាក់ព័ន្ធនឹងករណី ហិង្សា វាយ គ្នាទៅវិញទៅមក

42

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម ចំនួន៩នាក់ នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណី ហិង្សា វាយ គ្នាទៅវិញទៅមក។

សម្ភារដកហូតរួមមាន៖ ដុំថ្ម ចំនួន១០ដុំ និងដំបងឈេី ចំនួន៤ដេីម។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង