ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គាស់ផ្ទះលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ តែមកជាប់ខ្នោះនគរបាលខណ្ឌឬស្សីកែវ

22

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងល្បាតនៃនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទី ត្រង់ចំណុចផ្លូវលំ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ (ប្រើដែកគាស់ទ្វាលួចយកម៉ូតូ) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង១៥ នាទីនៅចំណុចផ្ទះលេខ៣A ផ្លូវលេខ៩K ភូមិកោះគរ សង្កាត់រង្កាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ រស់ សុជាតា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ចំណែកជនសង្ស័យ ឈ្មោះ រ៉ា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគរ សង្កាត់រង្កាខ្ពស់ ខណ្ឌតាខ្មៅ ក្រុងភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។
បើតាមដំណើររឿងហេតុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង ០០នាទី មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វាផ្ទះដោយទុកម៉ូតូម៉ាក zusuki let ពណ៍ស ស្លាកលេខភ្នំពេញ១HJ-៨៣២៣ នៅក្នុងផ្ទះហើយបានទៅលេងផ្ទះនៅស្រុកកំណើតនៅខេត្តកំពង់ចាម លុះវេលាម៉ោង១៧:១៥នាទីថ្ងៃ.ខែ. ឆ្នាំដដែល ជនរងគ្រោះបានវិលត្រឡប់មកដល់ផ្ទះវិញ ឃើញសោរទ្វារបើក ក៏ដើរចូលមើលក្នុងផ្ទះបាត់ម៉ូតូ zusuki let ពណ៍ស ០១គ្រឿង ភ្លាមនោះជនរងគ្រោះបានឡើងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរកាខ្ពស់ ។ ក្រោយធ្វើសកម្មភាពលួចបានសម្រេចជនសង្ស័យជិះម៉ូតូដែលលួចបានមកស្នាក់នៅបន្ទប់ជួលស្ថិតនៅក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយយកម៉ូតូទៅលក់អោយបុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាំរំសេវ បានប្រាក់២០០ដុល្លារ ដើរចាយអស់។ លុះដល់ថ្ងៃទី២៧.០៣.២០២៤ វេលាម៉ោង២:០០នាទី កម្លាំងខណ្ឌ+ប៉ុស្តិ៍ស្វាយប៉ាក ចេញល្បាតក្នុងមូលដ្ឋាន ជួបប្រទះជនសង្ស័យដើររ៉េរា ត្រង់ចំណុចផ្លូវលំ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានកាសង្ស័យក៏នាំយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ក្រោយសមត្ថកិច្ចប្រើប្រាស់វិធានការជំនាញសាកសួរយកចម្លើយលើជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួននិងបក្យពួក០១នាក់ទៀត បានធ្វើសកម្មភាពលួចគាស់ផ្ទះនៅត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិចក៏ឃាត់ខ្លួនជនសង្ស័យ និងបានសហការជាមួយអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
បច្ចុប្បន្នអធិការខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យអោយអធិការក្រុងតាខ្មៅ ដើម្បីចាត់ការនិតិវិធីបន្ត ។

អត្ថបទដែលជាប់ទាក់ទង