ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​គោរ​យន្ត​កែ​ច្នៃ​ឡើង​វត្ត​ស្រះ​ខ្ចៅ ​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់ ​​ស្លាប់​ម្នាក់​ របួសធ្ងន់​ស្រាល​៧​នាក់​

104


​ខេត្តកំពង់ធំ​ ៖​ គោរ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ បាន​បើក​ឡើង​ទៅ​វត្ត​សុធា​រោ​រ័​ត្ន​នា​រាម​ ហៅ​វត្ត​ស្រះ​ខ្ចៅ​ ភូមិ​អូរ​កោះ​គគីរ​ ឃុំ​ជ្រាប់​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ បណ្តា​ឲ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​៦នាក់​ និង​របួសស្រាល​ម្នាក់​​ កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​រសៀល ។​

នគរបាលមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបរ​គោ​យន្ដ​កែ​ច្នៃ​ឈ្មោះ​ ហ៊ិ​ន​ ម៉ូ​វ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ នៅ​ភូមិ​មា​នាវ​ សង្កាត់​ស្រ​យ៉ូ​វ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ បានរងរបួសស្រាល​ ហើយបន្ទាប់កើតហេតុ រត​គេចខ្លួន​បាត់​​។​ ចំណែក​អ្នក​រួម​ដំណើរ ​លើ​គោ​យន្ដ​កែ​ច្នៃ​ចំនួន​៧​នាក់​ រួម​មាន​ ៖​ ១-​ឈ្មោះ​ ឈុំ​.​ស៊ី​ម​ ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ​ ​ស្លាប់​នៅ​មន្ទីរពេទ្យ​ឯកជន​៥១៥​ កំពង់ធំ​​ ​ត្រូវជា​ឱ​ពុក​ក្មេក​អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ​)​។​ ២-​ឈ្មោះ​ ព្រំ​ ​ណាត​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ​របួសធ្ងន់​​។​ ៣-​ឈ្មោះ​ ជុំ​ ​គា​ម​ ភេទ​ស្រី​ អាយុ​៦១​ឆ្នាំ​ ​របួសធ្ងន់​​។​ ៤-​ឈ្មោះ​ ធា​យ​យេ​ន​ ភេទ​ស្រី​ អាយុ​៧៦​ឆ្នាំ​ ​របួសធ្ងន់​​។​ ៥-​ឈ្មោះ​ ឃុ​យ​ ​ណា​ន់​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ​របួសធ្ងន់​​។​ ៦-​ឈ្មោះ​ តុ​ប​ ថាវ​ ភេទ​ស្រី​ អាយុ​៧២​ឆ្នាំ​ ​របួសធ្ងន់​​។​ ៧-​ឈ្មោះ​ ទិ​ត​ គី​ន​ ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ​ ​របួសធ្ងន់​​។​ អ្នក​ទាំង​៧​នាក់​ នៅ​ភូមិ​ ឃុំ​ជាមួយ​អ្នកបើកបរ​គោ​យន្ដ​កែ​ច្នៃ​ ។​
​មូលហេតុ​នៃគ្រោះថ្នាក់ គឺបង្ក​ឡើង​ដោយ​គោ​យន្ត​កែ​ច្នៃ​ ចាប់​ហ្វ្រាំង​មិន​ជាប់​ ហើយ​រអិល​ចុះ​ពី​ជម្រាល​ផ្លូវ ​ឡើង​ភ្នំ​វត្ត​ស្រះ​ខ្ចៅ​ បណ្តាល​ឲ្យ​គោ​យន្ដ​កែ​ច្នៃ​ក្រឡាប់​ ៕

អត្ថបទដែលជាប់ទាក់ទង