ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗនៅខណ្ឌ៧មករា

27

 

រាជធានីភ្នំពេញ : នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ (ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចសួនច្បារវត្តបុទុមវត្តី ខណ្ឌដូនពេញ។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ១៖ ឈ្មោះ ឆៃ ហេងឡាយ ហៅហេង សុងទី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបើកនឹងជាជនដៃដល់)។
២៖ ឈ្មោះ សុខ សុវណ្ណរដ្ឋា អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកជិះពីក្រោយជនដៃដល់)។ ៣៖ ឈ្មោះ អូន សុខហ៊ួរ អាយុ១៧ឆ្នាំ មុខរបរលក់ផ្លែឈើ (ជាអ្នកបិទគូទនឹងបានធាក់ជនរងគ្រោះបណ្តាលឲ្យដួល)។ ៤៖ ឈ្មោះ យ៉ាត រ៉ាយុទ្ធ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបិទគូទ)។

សម្ភារៈដកហូតមាន៖ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KO-9481 (របស់ជនសង្ស័យ), ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IP-8649 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ក អាយហ្វូន ពណ៌ខៀវ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ) ទូរស័ព្ទដៃនេះកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីជាជនរងគ្រោះវិញ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង