ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលជួប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំកម្ពុជា ជូនពរ ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

26

ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាមចាំកម្ពុជា បានដឹកនាំប្រតិភូ មកជូនពរ ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម
ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅ(គ.ជ.គ.ម) ដើម្បីចូលរួមអប់អរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំកម្ពុជា បានដឹកនាំប្រតិភូមកជូនពរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជូនពរដល់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមជួបតែសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ ទទួលបានលាភជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការក្នុងឆ្នាំថ្មី និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះឯកអគ្គរដ្ឋទូតវៀតណាម ដែលបានឆ្លៀតឱកាសមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ បង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានជាបងជាប្អូន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយ ធ្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ហើយបច្ចុប្បន្ននៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិនីមួយៗមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាមចាំកម្ពុជា និងប្រតិភូ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត៕. ដោយ .សំរិត

អត្ថបទដែលជាប់ទាក់ទង