ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុអ្វីឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​បង្កេីតមុខរបរមួយដែលគេល្បីតៗគ្នា​ គឺសាច់ជ្រូកអាំងជ្រលក់ទឹកប្រហុក​ និងអង្ក្រងមានឱជារស់ឆ្ងាញ់ពិសារ​

69

សៀមរាប៖ អ្នកទៅលេងកំសាន្តនៅខេត្តសៀមរាបបើមិនបានទៅដល់ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ខេត្តសៀមរាបទេហាក់មិនបានដល់ខេត្តសៀមរាបឡើយ។

     ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​សព្វថ្ងៃនេះនៅតែរក្សាបាននូវអត្តសញ្ញាណជាប្រពៃណីទំនៀមទំលាប់ប្រចាំតំបន់របស់ខ្លួនបានយ៉ាងល្អមានដូចជានំអាកោត្នោត​ ស្ករត្នោត​ សិប្បកម្មផលិតចេញពីស្បែក​  សម្ភារះប្រេីប្រាស់ផលិតចេញពីផ្តៅ​ រំពាក់​ កៀវត្នោតជាដេីមសុទ្ធតែផលិតដោយដៃ​ និងធម្មជាតិ។

     ចំណុចពិសេសមួយទៀតបងប្អូននៅឃុំព្រះដាក់បង្កេីតមុខរបរមួយទៀតដែលគេល្បីតៗគ្នា​ គឺសាច់ជ្រូកអាំងជ្រលក់ទឹកប្រហុក​ និងអង្ក្រងមានឱជារស់ឆ្ងាញ់ពិសារ​ និងបានទាក់ទាញភ្ញៀវទេសចរណ៏យ៉ាងច្រេីន​ ពិសេសពេលមានបុណ្យទានម្តងៗអោយចូលទៅភ្លក្សរស់ជាតិអាហាររបស់អ្នកឃុំព្រះដាក់​ ឫបងប្អូនខ្លះហៅកាត់ថា​ ឃុំប្រដាក់ៗ៕អត្តបទនិងរូបថតរបស់លោកឈាង ប៊ុនថា

អត្ថបទដែលជាប់ទាក់ទង