ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៣ប្រភេទកីឡានឹង ត្រូវដាក់ឲ្យប្រកួតកីឡាឧត្តមសិក្សានាខែក្រោយនេះ

24

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានឯភាពជាគោលការណ៍ហើយក្នុងការកំណត់កីឡាចំនួន១៣ប្រភេទសម្រាប់ការប្រកួតកីឡាឧត្តមសិក្សានាខែឧសភាខាងមុខនេះ។
តាមការគ្រោងទុកព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំឆ្នាំថ្នាក់ជាតិសម្រាប់កម្រិតឧត្តកសិក្សានឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
កីឡាទាំង១៣ប្រភេទនេះរួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូន
ឃ្លីលើតុ វាយសី ហែលទឹក តេក្វាន់ដូITF(International Taekwondo Federation) តេក្វាន់ដូWT (World Taekwondo)ប៉េតង់ ការ៉ាតេ សីដក់ និងគុនដាវ។
ព្រឹត្តិការណ៍ប្រកួតនេះក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកលើការហូបចុក ស្នាក់នៅ និងដឹកជញ្ជូនក្នុងអំឡុងពេលការប្រកួត សម្រាប់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី និងមន្ត្រី ដែលមានក្នុងនិយាមបច្ចេកទេស ដែលបានកំណត់ក្នុងបទបញ្ញត្តិទូទៅ។ ចំណែកការហូបចុកស្នាក់នៅរបស់ប្រតិភូដឹកនាំការធ្វើដំណើរការហូបចុកពេលមកចូលរួមការប្រកួត និងត្រឡប់ទៅវិញរបស់រាជធានីខេត្ត ជាបន្ទុកចំណាយរបស់អង្គភាពសាមី៕

អត្ថបទដែលជាប់ទាក់ទង