ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសហប្រជាជាតិ សរសើររាជរដ្ឋាភិបាលកម្ពុជា ចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ

21

ភ្នំពេញ៖អង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ យុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ គោល នយោបាយបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ការវាយតម្លៃនេះធ្វើឡើងតាមរយៈលោកស្រីបណ្ឌិត អាមីដា សាលសុី យ៉ាអាលីស ចា បាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការ ប្រតិ បត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP)។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋាបាល។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានកំណត់មុំការងារសំខាន់ចំនួន៥ទៀត រួមមាន៖ ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃចន្ទ ទី២២ ខែ មេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្រ្តប ញ្ច កោណ-ដំណាក់ កាលទី១ បានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជា សមាស ធាតុ ដ៏ សំខាន់ នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបាន ចក្ខុវិស័យ នៃ ការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
សូមបញ្ជាក់ថា នៅក្នុងជំនួបព្រឹកមិញនេះ លោកស្រីបណ្ឌិត អាមីដា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសុន្ទរកថា គន្លឹះ ក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហ ប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែក យ៉ាង សំខាន់ក្នុង ដំណើរ ការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជានាពេល កន្លង មក ដោយ គណ: កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា បានផ្តល់ ជំនួយ បច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាល កិច្ច ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណ:កម្មការ ESCAP ដែលបាន ជួយគាំទ្រការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោល នយោបាយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការ ចូលរួមក្នុង សកម្ម ភាពពាក់ព័ន្ធនឹងមីន។ សម្តេចធិបតី បានបង្ហាញការប្ដេជា្ញចិត្តរបស់កម្ពុជា ក្នុងការ ពង្រឹង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងគណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោល ដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយ សម្រាប់ទាំង អស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង