ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមវ៉ាង យី៖ ចិន ប្រកាសជួយកម្ពុជា សម្រេចគោលដៅអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែរឹងមាំ

23

ភ្នំពេញ៖ប្រមុខការទូតចិន ឯកឧត្ដមវ៉ាង យី បានប្រកាសបង្ហាញជំហររដ្ឋាភិបាល របស់ខ្លួនបន្តប្រឹងប្រែងគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈជំរុញវិស័យ កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យា។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម វ៉ាង យី បានលើកឡើងថា ចិន និងកម្ពុជា គឺជាមិត្ត ដ៏ជិតស្និទ្ធ និងស្មោះត្រង់ជាមួយគ្នា។ ឯកឧត្ដម វ៉ាង យី បានសម្តែងក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាល ទាំងពីរបានអនុវត្តកិច្ចសហប្រត្តិការទាំងឡាយបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយបានជំរុញចំណងមិត្តភាពចិន-កម្ពុជា កាន់តែរឹងមាំ ដូចដែកថែប។
ប្រមុខការទូតចិន ដែលចេញចូលកម្ពុជាយ៉ាងញឹកញាប់រូបនេះ បានគូសរំលេច ថា កម្ពុជាមានតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ហើយដំណើរទស្សនកិច្ចផ្លូវការ លើក ដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិនកាលពីឆ្នាំ ២០២៣ បានឆ្លុះ បញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ប្រមុខការទូតចិន បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោកនៅកម្ពុជាពេលនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់ តែ រឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍លោករដ្ឋមន្ត្រី វ៉ាង យី និង គណៈ ប្រតិភូប្រកបដោយភាពកក់ក្តៅបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចនៅ កម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិ បត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យមានការរីកចម្រើន។
បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជា ក្នុងការកសាង ហេដ្ឋា រច នាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋាន អន្តរ ជាតិ សៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ក៏បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្រប ខ័ណ្ឌ កិច្ច សហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ ២០២៣។
តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជា ជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេស ចិន នឹងកើនឡើងថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់អំពីការបន្ត ពង្រឹង កិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ។ ក្នុងនោះឯកឧត្ដមវ៉ាង យី បានបញ្ជាក់ថា ភាគីចិន នឹងជំរុញបញ្ចប់ការរៀបចំផែន ការ មេឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និង កិច្ច សហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូប រាង ក្នុង ពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើចិនពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការ បង្កើត តំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង