ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឈឹម សៅគី នាំយកថវិការវិភាគទានស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

19

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង នាំយកថវិកា ចំនួន ៥៤ ២១១ ១០០រៀលនិង ៥៤០ ដុល្លារអាមេរិក ដែលជាថវិកាវិភាគទានស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ដើម្បីចូលរួមជាមួយការបេ្ដជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាឱ្យបាននូវនិរន្ដរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះកុមារត្រូវមានសុខភាពល្អតាំងពីក្មេង កុមារត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនរបស់កម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ហើយមន្ទីរពេទ្យគន្ធបុប្ផាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសង្គ្រោះកុមារកម្ពុជាជាច្រើនដោយមិនមានការបង់ប្រាក់អ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង