ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបាន ក្លាយជាក្រុមជើងឯកពានរង្វាន់សម្ដេចហ៊ុន សែន «Hun Sen-Cup»

38

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរដូវកាលទី១៧បានបញ្ចប់ទៅ យ៉ាងតឹងតែង ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន ១ទល់ ០ និងបានក្លាយជាក្រុមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនិងការអូសបន្លាយពេលវេលា រហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានអូឡាំពិក។

  ការប្រកួតក្នុងម៉ោងធម្មតារយៈពេល៩០នាទីលទ្ធផលស្មើគ្នា០ទល់០។ បន្ទាប់ពីការ

កាត់ក្ដីដោយបន្ថែមម៉ោង១៥នាទី២ដងនោះក្រុមព្រះខ័នរាជស្វាយរៀងបានទទួលជ័យជំនះ

លើក្រុមភ្នំពេញក្រោន១ទល់០ដែលនេះជាគ្រាប់បាល់នៃជ័យជំនះតែម្ដង។

  ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរដូវកាលទី១៧ នេះមានវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមនាយឧត្ដមសេនីយ៌សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនិងមហាជនជាង៣ម៉ឺននាក់ចូលរួមទស្សនា។

    ព្រឹត្តិការណ៍ប្រកួតនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានទទួលពាន អមនិងទឹកប្រាក់រង្វាន់១៥០លានរៀល ក្លិបភ្នំពេញក្រោន ទទួលបាន ប្រាក់រង្វាន់១០០ លានរៀលនិង ក្រុមបាល់ទាត់ វិសាខាទទួលបានទឹកប្រាក់ចំនួន៧០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង