ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីអបអរសាទរខួបការទូត៦៥ឆ្នាំ កម្ពុជានិងតូកគី គឺចង់ឃើញមានការហោះហើរត្រង់រវាងកម្ពុជា និងតួកគី

30

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញបំណងចង់ ឃើញកម្ពុជា និងតួកគី រៀបចំព្រឹត្តិការណ៍នានាឱ្យបានច្រើន ដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរក្នុងឆ្នាំ២០២៤នេះ។ សម្តេចតេជោ ក៏បានបង្ហាញបំណងចង់ឃើញកម្ពុជា និងតួកគី បើកការហោះហើរត្រង់ ដើម្បីពង្រីកទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកំណើនទេសចរណ៍ ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។

បំណងទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួបជាមួយលោកជំទាវ អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនេះ សម្ដេចតេជោ បានសម្តែងក្តីរីករាយដែលបានជួបលោកស្រីឯកអគ្គរដ្ឋទូត សា ជាថ្មី បន្ទាប់ពីជួបកាលពីកំលុងខែសីហា ឆ្នាំ ២០២២ ក្រោយពេលលោកស្រីបាន ក្លាយ ជាឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅ កម្ពុជា ។

នៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត ជាពិសេសសំណើរបស់ប្រទេស តួក គី ចូលជា សមាជិកសហភាពអឺរ៉ុប និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នៅពេលនេះ សម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងព្រឹទ្ធសភាកម្ពុជា និងសភាតួកគី។ សម្ដេចតេជោ ក៏បានផ្តាំផ្ញើ តាមរយៈលោកស្រី ឯក អគ្គរដ្ឋ សួរសុខទុក្ខលោកប្រធានាធិបតីប្រទេសតួកគីផងដែរ។

ជាការឆ្លើយតបលោកជំទាវឯកគ្គរដ្ឋទូតតួកគី បានសម្ដែងក្តីរីករាយ ដោយចាត់ទុកជំនួបជាមួយសម្តេច តេ ជោ នាពេលនេះ ជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឱ្យ លោកស្រី បានជួប សម្ដែងការគួរសម។ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងការចូលរួមរំលែកមរណទុក្ខ ចំពោះ ឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ ធ្វើឱ្យបាត់បង់ជីវិត យោធិន របស់ កម្ពុជា។ លោកស្រី បានបន់ស្រន់ឱ្យអ្នករងរបួសឆាប់បានជាសះស្បើយ ផងដែរ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូតតួកគី បានអបអរសាទរជូន សម្ដេច តេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងបានជូនពរសម្ដេចតេជោ និង សមា ជិកព្រឹទ្ធសភាទាំងអស់ ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បាន ពាំនាំការផ្ដាំ ផ្ញើសួរសុខទុក្ខពីប្រធានសភាតួកគី ជូនសម្ដេចតេជោផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ ទំនង រវាងកម្ពុជា និងតួកគី មានការរីកចម្រើនជាលំដាប់។ ក្នុងនោះ មានការបើកការិយា ល័យ ពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបាន ឯក ភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារ នាពេលខាង មុខ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏ចង់ឃើញការផ្លាស់ប្តូ ទំនាក់ទំនងរវាងប្រជាជននៃ ប្រទេស ទាំងពីរ កាន់តែច្រើនផងដែរ។

ក្នុងជំនួបនេះ លោកជំទាវអ៊ុលគុល កូចាអែហ្វែ ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និងតួកគី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និង កីឡា។ ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិត កម្ពុជាជាបន្តបន្ទាប់។

លោកជំទាវបានលើកឡើងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកកា រ ហោះ ហើរ មកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង