ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ចាប់បានបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលយកដុំថ្ម វាយបុរសម្នាក់យកទូរស័ព្ទ និងលុយ

32

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកដែលយកដុំថ្មវាយលើបុរសម្នាក់ យកទូរស័ព្ទ និងលុយ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំភូមិ១៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ នាំយកមកអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការ សាកសួរនិងចាត់ការតាមនិតិវិធី។

លោក វរសេនីយ៌ឯកហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ៖ ជនរងគ្រោះឈ្មោះ ស៊ុន សាវឿន អាយុ៤០ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅផ្ទះលេខ៤៧ ផ្លូវ២១៧ ភូមិសេនសុខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ យ៉ន ចំរើន ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ។ និងម្នាក់ទៀត ដែលឃាត់ខ្លួនបានមុន ឈ្មោះ ធឿន ប៊ុនថន អាយុ៣៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)។ សម្ភារះបាត់បង់រួមមាន ៖ ទូរស័ព្ទរចំនួន០១គ្រឿង ម៉ាកOPPO នឹងប្រាក់ចំនួន៥០ដុល្លារ។

លោក វរសេនីយ៌ឯកហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានហៅម៉ូតូកង់បីជិះធ្វើដំណើរមកពីម្តុំផ្សារ ឃ្លាំងរំសេវ មកដល់ចំណុចដីឡូតិ៍មាត់ទន្លេ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ហើយជនរងគ្រោះដើរទៅម្តុំមាត់ទន្លេអង្គុយលេង បន្ទាប់មកមានជនសង្ស័យចំនួន០៤នាក់បានដើរមកជិតជនរងគ្រោះ ហើយបាននិយាយសុំប្រាក់ជនរងគ្រោះចំនួន២០០០០រៀល ដើម្បីទិញថ្នាំជក់ហើយជនរងគ្រោះមិនអោយ បន្ទាប់មកក្រុមជនសង្ស័យបាន វាយជនរងគ្រោះ ដោយប្រើដៃនិងដុំថ្ម វាយ បណ្តាលអោយរងរបួស បែកក្បាល និងបានយកទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO និង ប្រាក់៥០ដុល្លារ ហើយជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។ បន្ទាប់មក សមត្ថកិច្ចជំនាញខណ្ឌបានទទួលពត៌មានបានចុះធ្វើការស្រាវជ្រាវនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៣០នាទី សមត្ថកិច្ច យើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធឿន ប៊ុនថន នៅចំណុច មាត់ទន្លេ ផ្លូវលំ ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យក មកអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើការសួរនាំ និង ចាត់ការតាមផ្លូវច្បាប់។

    សមត្ថកិច្ចបន្តទៀតថា៖បច្ចុប្បន្នកំលាំងជំនាញខណ្ឌកំពុងស្រាវជ្រាវរកបក្ខពួកសេសសល់និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការ តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង