ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ៖ បើនិយាយពីបណ្ណ័ប.ស.ស នរណាក៏ចង់បានដែរតែនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៏របស់បណ្ណ័នេះ

49

  ភ្នំពេញ៖ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖បើនិយាយពីបណ្ណ័ប.ស.ស នរណាក៏ចង់បានដែរ តែនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៏របស់វានៅឡើយទេ។បណ្ណ័ បសស ប្រើប្រាស់មានស្ថេរភាព មិនមែនចប់ត្រឹមយើងចូលនិវត្តន៏នោះទេ តែតកូនតចៅបន្តទៀត។

ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបដូច្នេះក្នុងពិធីផ្សព្វផ្សាយស្តីពី ការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្មគ្រ័ចិត្តសម្រាប់ អ្នកក្នុងបន្ទុកសមាជិកបសស ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៦ឧសភានៅសាលា រាជធានីភ្នំពេញ។

    ឯកឧត្ដមបន្តថា៖ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ ទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៏ខាងលើ ដែលនេះស្តែងឲ្យិឃើញពីការ គិតគូរពីសំណាក់រាជរដ្ឋាភិបាលទៅដល់សុខទុក្ខ និងជីវភាពរបស់មន្ត្រីរាជការដែលជាប្រតិបត្តិករសេវាសាធារណៈនិងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងអង្គភាពចំណុះដែលចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមរយះការទទួលរ៉ាប់រងការចំណាយលើថ្លៃព្យាបាលនៅមូលដ្ឋាន សុខាភិបាលសាធារណៈឬមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់បសស នៅពេលដែលពួកគាត់ឬអ្នកក្នុងបន្ទុកមានជំងឺ។ ឯកឧត្ដមស៊ុំ សោភណ័ រដ្ឋលេ ខាធិការនឹងជាតំណាងឯកឧត្ដមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីនាឧិកាសនោះ លើកឡើងថា៖ដូចដែលយើង បានដឹងស្រាប់ហើយថា៖ ប្រពន្ធ័គាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុង ការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះមានសសរស្តម្ភចំនួន២ គឺប្រពន្ធ័ជំនួយសង្គម និងប្រពន្ធ័សន្តិសុខសង្គមដោយប្រពន្ធ័ជំនួយសង្គមជាកម្មវិធីជំនួយសង្គម ដែលទ្រង់ទ្រង់ដោយថវិការាជរដ្ឋាភិបាល។ដោយឡែកប្រពន្ធ័សន្តិសុខសង្គម គឺជាប្រពន្ធ័ជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមតែបន្តិចបន្ទួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិមួយដើម្បីការពារហានីភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេល ចាស់ជរានិងនៅពេលមានតម្រូវការសេវាសុខភាព ព្រមទាំងហានីភ័យផ្សេងៗទៀត។ឯកឧត្ដមគណៈអធិបតីបានផ្តាំផ្ញើឲ្យអស់លោក លោកស្រីត្រូវខិតខំយកចិត្ត ទុកដាក់ស្តាប់ការផ្សព្វផ្សាយឲ្យបានយល់និងបន្តផ្សព្វផ្សាយដល់បងប្អូននៅមូលដ្ឋានទៀត ព្រមទាំងត្រូវមានការឆ្លើយតបទៅនឹងពួកអគតិដែលនៅតែចិញ្ចឹមចិត្ត វាយប្រហាររាជរដ្ឋាភិបាលរឿងកាតបសសនេះ ហើយយើងត្រូវដឹងថា៖ចលនា បដិវត្តន៏ពណ៏នៅមាននៅឡើយក្នុងការប្រឆាំងនឹងរាជដ្ឋាភិបាលស្របច្បាប់៕

អត្ថបទដែលជាប់ទាក់ទង