ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី៣ក្រសួងស្វែងយល់ និង ពិភាក្សាគ្នា ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ជនបទ

34

ភ្នំពេញ៖រដ្ឋមន្ត្រី៣ក្រសួង រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និង ឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ក្នុងការសិក្សាស្វែងយល់បញ្ហារួមគ្នា ដើម្បីពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ដែលភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្ម។

កិច្ចប្រជុំលើកដំបូងនេះ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ដោយមាន ការ អញើញ ចូល រួ មពីរដ្ឋមន្រ្តីទាំង៣ក្រសួងខាងលើរួមមាន ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និង ឯកឧត្ដមឆាយ  ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួង អភិវឌ្ឍន៍ ជន បទ។

ក្នុងនោះឯកឧត្ដមឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងកិច្ចប្រជុំនេះថា នេះគឺជាកិច្ចប្រជុំលើកដំបូង ប៉ុន្តែមិនមែនជាលើកចុងក្រោយនោះទេ ដោយ ក្រសួងទាំង៣ នឹង បើកកិច្ចប្រជុំជាបន្តបន្ទាប់ រៀងរាល់៣ខែម្តង ទៅតាមការចាំបាច់ណាមួយ ដោយឆ្លាស់វេនគ្នា ទៅតាមក្រសួងនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យការសហការគ្នារវាងក្រសួងទាំងបីកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅតាមជនបទ។

ឯកឧត្ដមបន្ថែមថា ការសហការរវាងក្រសួងទាំង៣ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវិស័យអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងច្រើនជាមួយវិស័យកសិកម្ម ដោយសារសេដ្ឋកិច្ចជនបទ ភាគច្រើនគឺអាស្រ័យទៅលើកសិកម្ម។ ហើយការធ្វើកសិកម្ម ក៏ពឹងផ្អែកទៅធនធានទឹកដូចគ្នា។ ហេតុនេះហើយ ក្រសួងទាំង៣ គួរតែមានផែនការរួមគ្នា ដើម្បីដាក់មធ្យោបាយ និងធនធានរួមគ្នា ក្នុងជំរុញការអភិវឌ្ឍន៍នៅតំបន់ជនបទ។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដោះស្រាយបញ្ហាប្រឈមនានា ជូន ប្រជា កសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀង និងនិរន្តរភាព សំដៅ លើក ស្ទួយ សេដ្ឋ កិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។

    ក្នុងកម្មវិធី គោល នយោបាយ អាទិភាព ទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្ដី នៃ កម្ពុជា សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១.លើកស្ទួយ និង រក្សា លំនឹងថ្លៃ កសិផល តាមរយៈ កម្ម វិធី ហិរញ្ញប្បទាន ២.ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣. អភិវឌ្ឍន៍ សហគមន៍ កសិកម្ម ទំនើប ៕

អត្ថបទដែលជាប់ទាក់ទង