ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស៦ដែមានចំណាត់ថ្នាក់FIFaទាប ជាងគេត្រូវប្រកួតជម្រុះបឋម

46

ភ្នំពេញ៖ប្រទេសទាំង៦នោះរួមមានកម្ពុជា ប្រ៊ុយណេ ម៉ាកាវ ម៉ុងហ្គោលី ស្រីលង្កានិងទីម័រខាងកើត។ចំពោះចំណាត់ថ្នាក់ពិភពលោកនៃក្រុមទាំង៦ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ១៧៩, ម៉ាកាវ មានចំណាត់ថ្នាក់ ១៨៦ និងក្រុមម៉ុងហ្គោលី នៅចំណាត់ថ្នាក់ ១៩១។  ក្រុមប្រ៊ុយណេ នៅចំណាត់ថ្នាក់លេខ ១៩៤ ក្រុមទីម័រខាងកើត ទី១៩៨ ខណៈស្រីលង្កា ស្ថិតនៅលេខរៀងទី ២០២។។

  សហព័ន្ធកីឡបាល់ទាត់អាស៊ី(AFC)និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានឱ្យ

ដឹងថាសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះបឋមរបស់ក្រុមទាំង៦នេះនឹងធ្វើឡើងនាថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង២រសៀលដោយពីធីចាប់ឆ្នោតនេះនឹងផ្សាយចេញពីទីស្នាក់ការកណ្តាលរបស់ AFC ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្រាប់ការប្រកួតជម្រុះបឋមជុំទី១ដែលមានក្រុមទាំង៦នេះនឹងត្រូវប្រកួតលក្ខណៈក្នុងផ្ទះ និងក្រៅដី ចំនួន២ជើង ដែលជើងទី១គ្រោងធ្វើឡើង នៅថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ២០២៤ និងជើងទី២នឹងធ្វើឡើងនាថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤។ចំពោះ៣ក្រុមឈ្នះៗក្នុងចំណោម៦ក្រុមនេះនឹងត្រូវឡើងចូលរួមជាមួយក្រុមជម្រើសជាតិប៊ូតាន់ ម៉ាល់ឌីវ និងជម្រើសជាតិឡាវ ដែលបានកក់កៅអីសម្រាប់វគ្គជម្រុះចុងក្រោយ។

ការប្រកួតជម្រុះគ្រោងនឹងធ្វើឡើងជាច្រើនជុំទៀតមុនដល់ការប្រកួតជុំផ្តាច់ព្រ័ត្រចុងក្រោយ នាឆ្នាំ២០២៧ ដែលប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង