ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លែដូងរបស់កសិករកម្ពុជា អាចសម្រេចបានសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន

37

ភ្នំពេញ៖កន្លងមកនៅកម្ពុជា មានកសិករដាំដូងច្រើន ប៉ុន្តែទិន្នផលដូងសរុបមិនខ្ពស់ទេ។ ពេលខ្លះផ្លែដូងដែលដាំបានក្នុងប្រទេសមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ហើយ ត្រូវនាំចូលផ្លែដូងពីប្រទេសថៃ និងវៀតណាមថែមទៀត។ មូលហេតុដែលកសិករដាំដូងមិនព្រមពង្រីកការដាំគឺដោយសារប្រទេសនេះ ខ្វះទីផ្សារលក់នៅខាងក្រៅប្រទេសធ្វើឱ្យផ្លែដូងពិបាកលក់ហើយ តម្លៃក៏ទាប ខ្លាំងហើយចំណូលប្រចាំឆ្នាំរបស់កសិករភាគច្រើន មិនគ្រប់គ្រាន់សម្រាប់ជីវភាពជាហេតុធ្វើអោយកសិករដាំដូងមិនចង់ពង្រីកការដាំរបស់ពួកគេ។

ប៉ុន្តែឥលូវអ្វីៗគឺខុសពីមុន នៅពេលដែលកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា និងចិន បន្តកាន់តែស៊ីជម្រៅ នៅក្នុងខែសីហាឆ្នាំ២០២៣ នាយកដ្ឋានគយចិនបានត្រួតពិនិត្យហានិភ័យ នៃការនាំចូលផ្លែដូងស្រស់ពីកម្ពុជាជាលើកដំបូង ហើយមួយខែបន្ទាប់មករដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះហត្ថលេខាទាក់ទងនឹងការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅប្រទេសចិន «ពិធីសារស្តីពីតម្រូវការផ្លែដូង»និង «អនាម័យ» ។ នៅក្នុងខែមករាឆ្នាំ២០២៤នេះ នាយកដ្ឋានគយចិនបានពិនិត្យភាពជាក់លាក់នៃពិធីសារនេះ ហើយក្នុងខែកុម្ភៈ ក្រុមទីមួយនៃក្រុមហ៊ុននាំចេញផ្លែដូងរបស់កម្ពុជា បានអនុម័តចូលទៅក្នុងទីផ្សារប្រទេសចិន។ ប្រទេសចិន បានប្រកាសកត់សម្គាល់ថាទំនិញផ្លែដូងរបស់កម្ពុជា បានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន ពេញលេញហើយ។

កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ឯកឧត្ដមWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល នៅរាជធានីភ្នំពេញ។ បន្ទាប់ពីកិច្ចប្រជុំនេះប្រទេសចិន និងកម្ពុជា បានធ្វើពិធីចុះហត្ថលេខាស្តីពីការនាំផ្លែដូង កម្ពុជា ទៅប្រទេសចិន។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសចិនគឺជាទីផ្សារអ្នកប្រើប្រាស់ផ្លែដូងដ៏សំខាន់ ហើយតម្រូវការផ្លែដូងមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ កំណើនការនាំចូលផ្លែដូងរបស់ប្រទេសចិន បានកើនឡើងជិត៣ ដងពី ១២២, ២៦៨ តោនដល់ ៣៦៤,០៦១ តោន។ នៅឆ្នាំ ២០២២ ការប្រើប្រាស់ផ្លែដូងសរុបប្រចាំឆ្នាំរបស់ប្រទេសចិន កើនឡើងដល់ ២ពាន់លានតោន ហើយសក្តានុពលទីផ្សារដូងនៅប្រទេសចិនគឺធំធេងណាស់។ ប្រទេសកម្ពុជាដែលស័ក្តិសមសម្រាប់ការដាំដំណាំដូងក្នុងទ្រង់ទ្រាយធំនោះ ប្រាកដជាអាចក្លាយជាដៃគូផលិតដ៏ល្អបំផុតមួយរបស់ប្រទេសចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លក្ខខណ្ឌអាកាសធាតុនៅកម្ពុជាល្អណាស់ ដោយមានកំដៅថ្ងៃ និងភ្លៀងច្រើន ដំណាំដូងអាចដាំបាននៅគ្រប់ទីកន្លែង ពិសេសតំបន់មាត់សមុទ្រ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា គិតត្រឹមឆ្នាំ ២០២៣ ផ្ទៃដីដាំដូងសរុបនៅកម្ពុជាមាន ១៩.៩៩៨ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលដូងមាន ១៤.២២៥ ហិកតា ស្មើនឹង ៧១%។ ទិន្នផលដូងរបស់កម្ពុជាកើនឡើង ២.៤% ឬ ២៥៨,៩៨៥ តោនជារៀងរាល់ឆ្នាំ។

លោក សួង ណយ ប្រធានសហករណ៍កសិកម្មដូងកម្ពុជាបានសម្តែងការពេញចិត្តដោយមានប្រសាសន៍ថា៖ «ការនាំចេញផ្លែដូងទៅប្រទេសចិន នឹងជួយកសិករកម្ពុជាខាងសេដ្ឋកិច្ចការនេះ នឹងលើកទឹកចិត្តដល់កសិករដាំដូងកាន់តែច្រើន»

ដរាបណាចិនមានឆន្ទៈបន្តបើកចំហទីផ្សាររបស់ខ្លួនមកកម្ពុជា លំហូរនៃទំនិញផ្លែដូងកម្ពុជានឹងហូរទៅកាន់ទីផ្សារចិន ចូលរួមកាត់បន្ថយតំរូវការដូងរបស់ប្រទេសចិន នៅពេលអនាគតកសិករដាំដូងនៅកម្ពុជា នឹងទទួលបានប្រាក់ចំណូល និងមានជីវភាពធូរធារថែម ១កំរិតទៀត។ តាមការលើកឡើងរបស់ចិននេះគេហៅ ថាក្តីសុបិន្តឈ្នះ-ឈ្នះ! ដែលសព្វថ្ងៃនេះ នៅពេលដែលទំនាក់ទំនងកម្ពុជា-ចិន កាន់តែស៊ីជម្រៅក្តីសុបិន្តឈ្នះឈ្នះនេះ មិនមែនជាការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង