ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ខ្ញុំមិនមែនជាវាគ្មិនទេ!វាសួរខ្ញុំឆ្លើយ

71

ភ្នំពេញ៖និយាយដោយត្រង់ទៅខ្ញុំមិនមែនជាវាគ្មិនដែលត្រូវឡើងបកស្រាយចម្ងល់របស់មនុស្ស

ដែលមិនបានការនិងចូលចិត្តបំពុលសង្គមតាមហ្វេសប៊ុកនោះឡើយ។

  ថ្ងៃនេះដូចជាទើសក្បាលបន្តិចដោយសារតែវាមកដៀមដាមតាំងពីព្រលឹមអុលដោយ

ទាំងមិនទាន់ស៊ីបាយកកផងនោះ។ធុញពេកខ្ញុំក៏សួរទៅបុរសដែលចូលចិត្តបំពុលសង្គមនោះថាមានការអ្វីទាំងព្រឹកបែបនេះគេក៏តបមកវិញថាសុំសួរសំណួរខ្លះបានទេ?

  ដោយដឹងថាគេចមិនផុតខ្ញុំក៏ចាក់បណ្ដោយថាមានការអ្វីសួរមក!។វាសួរបែបចំអកថា

ដូចម្ដេចដែលកហៅថាស្ដេច?ខ្ញុំតបថាមិនសោយរាជ្យក៏ជាស្ដេចដែរឲ្យតែជាប់ស្រឡាយរាជវង្សតែបើសោយរាជ្យគឺជាមហាក្សត្រដែលគង់ជាម្លប់សម្រាប់ប្រជានុរាស្រ្ត។

  វាធ្វើមុខឌឺហើយសួរបន្តថាដូចម្ដេដែលហៅថាហ៊ុន សែន?ខ្ញុំគិតក្នុងចិត្តថាអាគាត់នេះ

លេងមែនទែនហើយខ្ញុំក៏ឆ្លើយថា«ហ៊ុន សែន»ជាបុគ្គលដែលកើតមកសម្រាប់សង្គ្រោះខ្មែរពី

របបប្រល័យពូជសាស្រ្ត ទប់ស្កាត់សង្គ្រាមរួមជាមួយការអភិវឌ្ឍន៍ប្រទេស។

  អាគាត់នោះនៅមិនស្ងប់ក៏សួរបន្តថាដូចម្ដេចដែលហៅថាប៉ុលពត?ខ្ញុំដូចជាឆួលចុងច្រមុះក៏សួរតបទៅវិញថាលោកឯងអាយុប៉ុន្មានហើយអាគាត់នោះឆ្លើយថាអាយុជាង៦០ឆ្នាំហើយ។

  បើអាយុជាង៦០ឆ្នាំហើយលោកឯងមិនស្គាល់ប៉ុល ពតមិនដឹងត្រដររស់ធ្វើអ្វីទេក្រែង

លោកឯងមានសាច់ញ្ញាតិត្រូវប៉ុល ពតសម្លាប់ដែរតើអ្ហី?អាមុខឌឺនោះចង់សួរបន្តតែខ្ញុំប្រាប់

ទៅវិញថាព្រឹកអញ្ចឹងខ្ញុំត្រូវការជុះអាចម៍ ដុសធ្មេញ ងូតទឹកនិងស៊ីបាយកកយល់ឬនៅសុំចប់៕

អត្ថបទដែលជាប់ទាក់ទង