ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទៃបឹងបួរធម្មជាតិនៅកៀនស្វាយត្រូវបាន ចាក់ដីលប់បន្តបន្ទាប់ដោយរំភើយអាជ្ញាធរមិនយកភ្នែកមើលផង

51

កណ្ដាល៖បើយោងតាមសេចក្ដីរាយការណ៍ពីមហាជនទូទៅប្រាប់មកគេហទំព័រភ្នំពេញរីផតធ័រនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០២៤នេះដែលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមផ្លូវទំនប់ដូន«ស»ដោយបានក្រឡេកឃើញគេទន្រ្ទានដឹកដីចាក់លប់បឹងមួយកន្លែងនៅក្នុងមូលដ្ឋានឃុំឈើទាល និង ឃុំគគីរ នៃស្រុកកៀនស្វាយ ខេត្តកណ្ដាលយ៉ាងរំភើយគ្មានរំខានដល់អាជ្ញាធរមូលដ្ឋានឡើយ។

      គួបញ្ជាក់ផងដែរថាសព្វថ្ងៃនេះដីព្រែក . បឹងបួរធម្មជាតិនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយនៃខេត្តកណ្ដាលត្រូវបានគេនាំគ្នាទន្រ្ទានដឹកដីចាក់លប់យកមកធ្វើជាកម្មសិទ្ធិបុគ្គលដោយរំភើយ។

     មកដល់ពេលនេះប្រហែលសមត្ថកិច្ចអាជ្ញាធរពិសេសអង្គភាពជំនាញគាត់មើលរំលងឬមួយអត់ដឹងឬក៏ដឹងដែរតែបានផលខ្លះបិទភ្នែកមួយចំហៀងបើកភ្នែកមួយចំហៀង។

    ពាក់ព័ន្ធករណីខាងលើនេះអ្នកយកព័ត៌មានយើងមមិនអាចទាក់ទងសុំការបញ្ជាក់ពីអាជ្ញាធរស្រុកកៀនស្វាយបានទេនៅព្រឹកថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង