ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិតស សុខា ស្នើអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត ឱ្យខិតខំអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិទ្ធភាព

30

ភ្នំពេញ៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធានគណ:កម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវខិតខំប្រឹងប្រែងថែមទៀត ក្នុងការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) ឱ្យមានប្រសិទ្ធភាព និងសម្រេចជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ការស្នើរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបែបនេះ ដោយសារតែយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ នេះ មានស្ថានភាពដូចគ្នា នឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយ។

    ហេតុការណ៍ គ្រោះថ្នាក់សរុបបានកើតឡើងចំនួន៧៨១លើក បណ្តាល ឱ្យ ស្លាប់ ចំនួន៣៨៧នាក់ និងរបួសចំនួន ១ ០៨៤ នាក់ ដែល គិតជាមធ្យមក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួនលើ៤នាក់ និង របួស ចំនួន ១២នាក់។

ថ្លែងក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោកលើកទី១៥ ដែលបានប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋានវាលបែកចាន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដនអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការរៀបចំពិធីនេះ ក៏ជាសកម្មភាពមួយនៃការអនុវត្ត កម្ម វិធី នយោ បាយ របស់ រាជ រដ្ឋា ភិបាលកម្ពុជា ក្នុងការ បំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូច ជា ការសម្ដែងឆន្ទ:ក្នុងការ ចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវត្តន៍ឱ្យបានជោគជ័យនូវផែន ការ សកម្មភាពទសវត្ស រ៍សុវត្ថិ ភាព ចរា ចរណ៍ផ្លូវ គោក ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា ការប្រារឰទិវាសប្ដាហ៍ ជាតិ សុវត្ថិភាព ចរាចរណ៍លើកទី១៥នេះ ក៏ជាការផ្ញើសារណែនាំ របស់រាជរដ្ឋាភិបាល កម្ពុជា ជូនចំពោះអ្នក ប្រើប្រាស់ ផ្លូវទាំងអស់ត្រូវចងចាំថា មានតែការ ខិត ខំ យកអស់ ស្មារតី ទទួលខុសត្រូវ ចូលរួម គោរ ព ច្បាប់ ស្តីពីចរាចរណ៍ ផ្លូវ គោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌ យោគ យល់ អាធ្យាស្រ័យ ចេះស្រឡាញ់ ជីវិត ខ្លួនឯង និងអ្នកដទៃ នោះទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និង ទទួល បាន នូវសេចក្តី សុខ សុវត្ថិភាព ជា និច្ចនិរន្តរ៍។
ឯកឧត្ដមបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដែលប្រទេស ជាតិ មាន សុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ តម្រូវការនៃការដឹកជញ្ជូន និង ការធ្វើចរាចរណ៍ តាម ផ្លូវ គោក នៅទូទាំងប្រទេសកាន់តែមមាញឹក ព្រមជាមួយកំណើនយានយន្តបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាមួយ នេះ បញ្ហាប្រឈមដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបង្កផលប៉ះពាល់ដល់អាយុ ជីវិត ប្រជាពលរដ្ឋ  ទ្រព្យ សម្បត្តិ   និងការខាតបង់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិតក៏បានអំពាវ នាវដល់ អ្នកប្រើ ប្រាស់ ផ្លូវទាំងអស់ និង ក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ សូមតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន យកចិត្ត ទុក ដាក់បើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវយកអស់ស្មារតីអនុវត្តន៍ វិធាន ការ សំខាន់ៗ មួយចំនួន រួមមាន ១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើតតាមទោចក្រយានយន្ត ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៨. ត្រូវប្រកាន់ស្តាំជានិច្ច ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និង១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីក៏ បានធ្វើការផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យ នោះទើបធ្វើឱ្យចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពតាមដងផ្លូវជានិច្ច។

ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរដល់ អគ្គ លេខា ធិការ ដ្ឋាននៃគ.ស.ច.គ និងអនុ គណៈកម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលបានរៀបចំ ទិវាសប្ដាហ៍ ជាតិសុវត្ថិភា ពចរាចរណ៍ ផ្លូវគោក លើក ទី១៥ ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍របស់សកលលោកប្រព្រឹត្តទៅដោយជោគជ័យ។

សូមជម្រាបជូនថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥នេះ បានសហការ រៀបចំ ឡើង ដោយ អគ្គ លេខា ធិការ ដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាព ចរាចរ ណ៍ ផ្លូវគោក ខេត្តបាត់ដំបង។

ទិវាសប្ដាហ៍ជាតិសុវត្ថិភាព ចរា ចរណ៍ ផ្លូវ គោកនេះ ជាព្រឹត្តិការណ៍ ផ្តួច ផ្តើម ដោយ អង្គ ការ សហ ប្រជា ជាតិ ដែលបាន កំណត់យកខែឧសភា  រៀងរាល់ ឆ្នាំ ប្រារព្ធឡើង នៅតាម ប្រទេសនានា ទូទំាងសកលលោក ដើម្បីជា ការ ក្រើន រំលឹក ដល់ ប្រជា ពល រដ្ឋនៅ ទូទាំង ពិភព លោក ជាពិសេស ប្រទេស ក្នុង តំបន់ អាស៊ី ប៉ាស៊ី ហ្វិកដែលរួម ទាំង ប្រទេស កម្ពុជាឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង