ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកក្រុមហ៊ុន KSWM បានឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

74

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គង់ ដាវីត អគ្គនាយកក្រុមហ៊ុន KSWM ដែលបានឧបត្ថម្ភ ថវិកាចំនួន ៤០លានរៀល  ក្នុងឳកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់ លោក គង់ ដាវីត អគ្គនាយកក្រុមហ៊ុន KSWM បានសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នឹងរង់ចាំទទួលអំណាយមនុស្សធម៌របស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា  កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ និងតាមរយ:ទូរស័ព្ទលេខៈ 012 940 156,   012 755 328,   011 565 686, 016 521 182 ៕

អត្ថបទដែលជាប់ទាក់ទង