ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់ព្រាត្តិការណ៍AFC Asian Cup Saudi Arabia 2027ជុំទី១កម្ពុជាត្រូវជួបជាមួយស្រី លង្កា

56

ភ្នំពេញ៖បន្ទាប់ពីចាប់ឆ្នោតដែលធ្វើនៅទីស្នាក់ការសហព័ន្ធបាល់ទាត់អាស៊ី(AFC)

សម្រាប់ព្រាត្តិការណ៍AFC Asian Cup Saudi Arabia 2027ជុំទី១កម្ពុជាត្រូវជួបជាមួយស្រី

លង្កា។

ការប្រកួតដែលនឹងធ្វើឡើង ២ជើងនោះ ជើងទី១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កានឹងបើកទ្វារផ្ទះទទួលក្រុមកម្ពុជានិងជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងបើកទ្វារហុកីឡដា្ឋនជាតិអូឡាំពិកទទួលភ្ញៀវស្រីលង្កាវិញម្ដង។,

នេះជាការប្រកួតជម្រុះបឋមដែលមានប្រទេសចំនួន៦ក្នុងនោះរួមមានកម្ពុជា ប្រ៊ុយណេ ម៉ាកាវម៉ុងហ្គោលីស្រីលង្កានិងទីម័រខាងកើត។ចំពោះចំណាត់ថ្នាក់ពិភពលោកនៃក្រុមទាំង៦ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ១៧៩, ម៉ាកាវ មានចំណាត់ថ្នាក់ ១៨៦ និងក្រុមម៉ុងហ្គោលី នៅចំណាត់ថ្នាក់ ១៩១។  ក្រុមប្រ៊ុយណេ នៅចំណាត់ថ្នាក់លេខ ១៩៤ ក្រុមទីម័រខាងកើត ទី១៩៨ ខណៈស្រីលង្កា ស្ថិតនៅលេខរៀងទី ២០២។។

សម្រាប់ការប្រកួតជម្រុះបឋមជុំទី១ដែលមានក្រុមទាំង៦នេះនឹងត្រូវប្រកួតលក្ខណៈក្នុងផ្ទះ និងក្រៅដី ចំនួន២ជើង ដែលជើងទី១គ្រោងធ្វើឡើង នៅថ្ងៃទី ០៥ខែកញ្ញា ឆ្នាំ២០២៤ និងជើងទី២នឹងធ្វើឡើងនាថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤។ចំពោះ៣ក្រុមឈ្នះៗក្នុងចំណោម៦ក្រុមនេះនឹងត្រូវឡើងចូលរួមជាមួយក្រុមជម្រើសជាតិប៊ូតាន់ ម៉ាល់ឌីវ និងជម្រើសជាតិឡាវ ដែលបានកក់កៅអីសម្រាប់វគ្គជម្រុះចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង