ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ ILO កោតសរសើរកម្ពុជា ចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការកសាងភាពសុខសាន្តតាមរោងចក្រសហគ្រាស

32

ភ្នំពេញ៖អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានសម្តែងការកោតសរសើរចំពោះ រាជ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន និងដាក់ ចេញគោលនយោបាយធានារក្សាបានបរិយាកាសការងារល្អប្រសើរនៅតាមរោងចក្រ សហគ្រាស។

ការកោតសរសើរនេះ ត្រូវបានលើកឡើងដោយ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ ILO ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណ រ គុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត ឱ្យរូប លោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រម ទាំង បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និង កម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងការអបអរ សាទរ ចំពោះការសម្រេចបានលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការ ដាក់ចេញគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយ រង គ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបាន សម្តែង ការ គាំទ្រ ចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ខាងមុខ។

ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិ បាល កម្ពុជា ដែលបានដាក់ចេញកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រ ដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់ សមា គម នានា ក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្ម ក្នុង រោងចក្រ និងសហគ្រាស។

លោកស្រីឧបការីអគ្គនាយក ក៏បានគោរពស្នើសុំមតិយោបល់ និងអនុសាសន៍ របស់ សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជា ក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់ រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកស្រី Chihoko Asada -Miyakawa និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជា និងបានថ្លែងអំណរគុណអង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការ បន្ត គាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី បាន សម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើក ទឹក ចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេស ការ កសាង មូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យ មាន ជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាងនេះទៀតសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការ ដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើង ប្រព័ន្ធ សុខា ភិ បាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គមជាដើម។

ពាក់ព័ន្ធការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាង សុខុដុមនីយ កម្ម នៅ តាមរោងចក្រ និងសហគ្រាស ធ្វើយ៉ាងណាធានាឱ្យបានបរិយាកាសការងារដ៏ល្អ សម្រាប់ កម្មករ និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ ឡើង ជូនបងប្អូនកម្មករ និយោជិតគ្រប់រូប។ រាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ ដាក់ចេញវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅ ពេលមាន វិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង