ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពការងារជួសជុលអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុអនុវត្តការងារថែទាំប្រចាំ

35

ព្រះសីហនុ៖យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកបូរី វង្សសានិតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពការងារអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុអនុវត្តការងារថែទាំប្រចាំ ទី១.លើកំណាត់ផ្លូវជាតិលេខ៣ដោយបន្តការងារឈូសឆាយ កៀរ កិន សម្រួលផ្លូវ និងស្រោចទឹក ចន្លោះគ.ម១៨១+១០០ ដល់២០១+៧២០ ស្ថិតក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ដោយឡែកនៅលើកំណាត់ផ្លូវជាតិលេខ៤បានបន្តការងារជួសជុលគ្រលុក និងសម្អាតផ្លូវថ្មើរជើងក្រោមដី ចន្លោះគ.ម ២១៥+៨០០ដល់គ.ម ២២៦+០០០ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

ទី២លើកំណាត់ផ្លូវជាតិលេខ៤៥បានបន្តការងារសម្អាតដីលើចិញ្ចើមផ្លូវ និងកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ ចន្លោះគ.ម ៧+០០០ ដល់គ.ម៩+០៩០ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ។

ទី៣លើកំណាត់ផ្លូវជាតិលេខ៤៧៖ បន្តការងារកាត់សម្អាតស្មៅតាមបណ្តោយបរិក្ខារផ្លូវ ចន្លោះគ.ម ០+០០០ ដល់គ.ម៨+៨៩០ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ។

៤.លើកំណាត់ផ្លូវខេត្តលេខ១៤៨ដោយបន្តការងារជួសជុលគ្រលុក និងសម្អាតសំរាមក្នុងលូអក្សរអ៊ុយតាមបណ្តោយផ្លូវ ស្ថិតក្នុង ស្រុកស្ទឹងហាវ ។

៥.លើកំណាត់ផ្លូវខេត្តលេខ១៤៦បេ៖ បន្តការងារកាត់ស្មៅតាមបណ្តោយបរិក្ខារផ្លូវ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ។

ការងារជួសជុលខួប ៖១. លើកំណាត់ផ្លូវខេត្តលេខ១៤៩បន្ត ៖ បន្តការងារកៀរ កិនតួផ្លូវចាស់ ចាប់ពីគ.ម៤១+៥៩០ ដល់គ.ម៤៨+៥៩០។

២. លើកំណាត់ផ្លូវជាតិលេខ៤៖ បន្តការងារសាងសង់លូប្រអប់បន្តពីលូប្រអប់កាត់ទទឹងផ្លូវ ត្រង់គ.ម១៨១+៦៦០ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង