ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា»

41

ភ្នំពេញ៖អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ បង្គាប់ ផ្តល់ គោរមងារជា «លោកអ្នកឧកញ៉ា»។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា នៅ ថ្ងៃ សុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ទ្រី ភាព ជាបុគ្គលទី៨ហើយ ដែលទទួលបានការសព្វព្រះរាជហឫទ័យពីព្រះមហា ក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

បន្ថែមពីលើនោះ កាលពីថ្ងៃទី១៩ ខែមេសា លោកអ្នកឧកញ៉ា ទ្រី ភាព ត្រូវបានសម្តេចតេជោ ហ៊ុន សែន តែងតាំងជាបេសកជនពិសេសរបស់សម្តេចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង